រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាលើសំណើសុំទីតាំងដីរដ្ឋមួយកន្លែង ធ្វើជាដីសម្បទានសង្គមកិច្ច នៅសាលាខេត្តបាត់ដំបង

  • 1.9ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈគម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំទីតាំងរដ្ឋមួយកន្លែង ធ្វើជាដីសម្បទានសង្គមកិច្ច ដែលមានទីតាំងស្ថិតនៅភូមិកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។

កិច្ចប្រជុំពិភាក្សាក៌មានការអញ្ជើញចូលរួមពីលោក អភិបាលរងខេត្ត លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកប្រធានមន្ទីរ អង្គភាព លោកមេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត សមាជិក សមាជិកាគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត លោកអភិបាលស្រុក មេឃុំ និងអ្នកពាក់ព័ន្ធច្រើនរូបទៀត៕

sidabrinės apyrankės https://www.silvera.lt/apyrankes

អត្ថបទទាក់ទង