នៅថ្ងៃសៅរ៍ ៧កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំគណៈប្រតិភូខេត្តចូលរួមគោរពវិញ្ញាណក្ខ័ន្ធឧបាសិកា តាន់ គឹមហូន ដែលត្រូវម្តាយបង្កើត ឯកឧត្តម ចន្ទ សុផល តំណាងរាស្រ្តមណ្ឌលបាត់ដំបង នៅស្រុកជីក្រែង ខេត្តសៀមរាប ។
នៅក្នុងពិធីគោរពវិញ្ញាណក្ខ័ន្ធនោះដែរ ឯកឧត្តម ងួន រតនៈ ក៏បាននាំយកសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះ ឯកឧត្តម ចន្ទ សុផល តំណាងរាស្ត្រមណ្ឌលបាត់ដំបង ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ឧបាសិកា តាន់ គឹមហូន ដែលជាម្តាយ ម្តាយក្មេក និងជីដូនទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លា៕