រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ គ្រោងនឹងរៀបចំឈាបនដ្ឋាន សម្រាប់បូជាសពស្លាប់ដោយសារជំងឺកូវីដ ១៩ ចំងាយប្រមាណជាង ៣០ គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងបាត់ដំបង

  • 2.7ពាន់
  • ដោយ Sotheavy

នៅថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំឈាបនដ្ឋានសម្រាប់បូជាសពស្លាប់ដោយជំងឺកូវីដ ១៩ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមអមដំណើរដោយ លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរ អង្គភាព អាជ្ញាធរស្រុក ឃុំ និងពាក់ព័ន្ធមួយចំនួនទៀត ។

ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចយកទីតាំងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានចំងាយឆ្ងាយពីទីប្រជុំជនក្រុងបាត់ដំបង ប្រមាណជាង ៣០ គីឡូម៉ែត្រ ដើម្បីរៀបចំឈាបនដ្ឋានសម្រាប់បូជាសពស្លាប់ដោយសារជំងឺកូវីដ ១៩ ហើយទីតាំងនោះស្ថិតនៅក្នុងដីសហគមន៍ និងវត្តភ្នំស្លឹក ដែលមានចំងាយឆ្ងាយពីទីប្រជុំជនក្រុងបាត់ដំបង និងស្រុករតមណ្ឌលផងដែរ ។ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានបន្ថែមទៀតថា រដ្ឋបានខេត្ត បានសម្រេច រៀបទីតាំងចំនួន ២កន្លែង សម្រាប់បូជា និងបញ្ចុះសាកសព ដែលស្លាប់ដោយសារជំងឺកូវីដ ១៩ ដោយទីតាំងទី១ រៀបចំឈាបនដ្ឋានសម្រាប់ បូជាសព និងមានកន្លែងសម្រាប់ព្រះសង្ឃសូត្រមន្តបាំងស្គូល ដែលស្ថិតនៅក្នុងដីព្រៃសហគមន៍ស្លឹក និងវត្តភ្នំស្លឹក ភូមិបឹងអំបិល ឃុំស្តៅ ផងដែរ ដោយឡែកទីតាំងទី២ គឺសម្រាប់បញ្ចុះសពបងប្អូនសាសនាមូស្លីម ដែលមានទីតាំងស្ថិតនៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕

គូសបញ្ជាក់ផងដែរថា បច្ចប្បន្នជំងឺកូវីដ ១៩ កំពុងតែរីករាលដាលនៅតាមបណ្តារាជធានី ខេត្តមួយចំនួន នៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ដោយឡែកខេត្តបាត់ដំបង ក៏មាន អ្នកផ្ទុកជំងឺកូវីដ ១៩  ១ករណី ក្នុងព្រឹត្តិកាណ៍ ២០ កុម្ភៈដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូផងដែរ៕

អត្ថបទទាក់ទង