រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរងខេត្តបាត់ដំបង បានធ្វើការអំពាវនាវឲ្យពលរដ្ឋប្រុងប្រយត្នគ្រោះអគ្គិសភ័យ ថ្លែងនៅក្នុងទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យលើកទី៤ នៅភូមិ អន្លង់កោង ឃុំឈើទាល ស្រុកបាណន់ នាព្រឹថ្ងៃទី២៦ខែមីនាឆ្នាំ២០១៩ ប្រារព្ធទិវាគឺដោយសារតែស្រុកបាណន់គឺជាតំបន់ ដែល មានហានិភ័យខ្ពស់នៃគ្រោះថ្នាក់អគ្គិភ័យ ។

  • 1.4ពាន់
  • ដោយ Sotheavy

ទិវាជាតិបង្ការនិងពន្លត់អគ្គិភ័យ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ ចង់បង្ហាញឲ្យឃើញនូវ ទិដ្ឋភាពសោកនាដកម្ម នៃការវិនាសហិនហោចទ្រព្យសម្បត្តិ ការបាត់បង់ជីវិតមនុស្ស ដែលបង្កមកពីគ្រោះថ្នាក់អគ្គិភ័យដែលជាគ្រោះថ្នាក់មួយ មិនគួរឲ្យកើតឡើង បើយើងគ្រប់គ្នាបង្កើនបាននូវការប្រុងប្រយ័ត្ន និងចូលរួមក្នុងវិធានការ បង្ការដោយយកចិត្តទុកដាក់ ។

ហើយតាមរយៈទិវានេះ កងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ បាន រៀបចំនូវបច្ចេកទេសងាយៗ ក្នុងការបង្ការ និង ពន្លត់អគ្គិភ័យ ដើម្បីសង្រ្គោះជីវិតមនុស្សកាពារទ្រព្យសម្បត្តិ ថែរក្សាបរិស្ថាន សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ខណៈពេលដែលជួបនឹងគ្រោះអគ្គិភ័យជូនដល់ប្រជាពលរដ្ឋនិងអង្គពិធីដែល បានចូលរួមមានការយល់ដឹងកាន់តែច្បាស់ថែមទៀត។

ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បានបន្តទៀតថា ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ គឺជាយុទ្ធនាការដ៏ធំមួយក្នុងគោលដៅបំផុសការចូលរួមពីគ្រប់ស្ថាប័នអង្គការសង្គមស៊ីវិល ផ្នែកឯកជន ពិសេសប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់ទីកន្លែង ដើម្បីបានចូលរួមលើកកម្ពស់ការយល់ដឹង ចូលរួមគាំទ្រឲ្យបានសស្រាក់សស្រាំជាមួយកងកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ ប្រកបដោយការប្ដេជ្ញាចិត្តយ៉ាងមុតមាំនារដូវប្រាំងនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែល បណ្ដាលមកពីបញ្ហាអគ្គិភ័យតាម ទិសដៅផែនការយុទ្ធសាស្រ្ដរយៈពេល៤ឆ្នាំ របស់នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

លោកវរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និង សង្រ្គោះនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បាន បញ្ជាក់ថា៖ផលប៉ះពាល់នៃគ្រោះថ្នាក់អគ្គិភ័យ គឺជាសោកនាដកម្មដ៏ធំបំផុតចំពោះអ្នកដែលជួបនូវគ្រោះអគ្គិភ័យ ។ ដូច្នេះសូមឲ្យមន្ត្រីរាជការ ប្រជាពលរដ្ឋនិងភ្នាក់ងារឯកជននានាត្រូវរួមគ្នា លើកម្ពស់ការយល់ដឹងគាំទ្រចូលរួមអនុវត្តច្បាប់ស្តីពីបង្កានិងពន្លត់អគ្គិភ័យឲ្យបានទូលំទូលាយដើម្បីជៀស ផុតពីហានិភ័យ ដែលបង្កឡើងដោយគ្រោះអគ្គិភ័យ តាម ទិសស្លោករបស់ចាស់បុរាណតែងលើកឡើងថា “ស៊ូស្លាប់បា កុំឲ្យស្លាប់មេ ស៊ូលេចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ “ ៕

អត្ថបទទាក់ទង