រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ១ ខ្សែ ប្រភេទ DBST តភ្ជាប់ពីស្រុកមួយទៅស្រុកមួយទៀត ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

  • 940
  • ដោយ Admin

នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ១ ខ្សែ ប្រវែង ៥.០០០ ម៉ែត្រ ប្រភេទ DBST តភ្ជាប់ពីឃុំរាំងកេសី ស្រុកសង្កែ ទៅឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង  នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោក ស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុក និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក៏អំពាវនាវដល់បងប្អូនចូលរួមជាមួយអាជ្ញាធរក្នុងការស្ថាបនាផ្លូវមួយខ្សែនេះ ដែលត្រូវធ្វើការរុះរើសនូវរបង និងកាប់មែកឈើនានាដែលឡូយចូលមកផ្លូវ ដើម្បីឱ្យគ្រឿងចក្រអាចដំណើរការស្ថាបនាផ្លូវរួចជាស្ថាពរផងដែរ។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា ផ្លូវដែលយើងកំពុងបើកការដ្ឋានសាងសង់នេះមានប្រវែង ៥.០០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ហើយមន្ទីរ និងក្រុមការងារនឹងខិតខំស្ថាបនាផ្លូវនេះឱ្យបានរួចរាល់ឆាប់រហ័ស និងប្រកបដោយគុណភាពផងដែរ។

លោក ប្រធានមន្ទីរ ក៏សំណូមពរដល់បងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវសូមកុំរំលោភលើដីចំណីផ្លូវ ពីព្រោះថាផ្លូវដែលយើងកំពុងធ្វើការស្ថាបនានេះមានទំហំរហូតដល់ទៅ ៤០ម៉ែត្រ ដោយគិតពីចំណុចអ័ក្សនៃផ្លូវ។

គូសបញ្ជាក់ផងដែរថា ផ្លូវមួយខ្សែដែលកំពុងធ្វើការស្ថាបនានេះ គឺផ្លូវតភ្ជាប់ពីឃុំរាំងកេសី ស្រុកសង្កែ ទៅឃុំបាយដំរាំ ស្រុកបាណន់ ដែលជាផ្លូវទំនាក់ទំនងសេដ្ឋកិច្ចពីឃុំមួយទៅឃុំមួយ និងពីស្រុកមួយទៅមួយស្រុកមួយទៀត ដែលឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងធ្វើដំណើរ ការដឹកកសិផលផ្សេងៗ និងចំនេញពេលវេលាព្រមប្រាក់កាក់ផងដែរ៕

អត្ថបទទាក់ទង