រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ចែកខិតប័ណ្ណអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ៣ការពារ ៣កុំ ក្នុងវិធានការការពារជំងឺកូវីដ ១៩ នៅតាមមណ្ឌលចត្តឡីស័ក នៅស្រុកចំនួន ៣ ជាប់ព្រំដែនប្រទេសថៃ

  • 2.3ពាន់
  • ដោយ Admin

នៅរសៀលថ្ងៃអាទិត្យ ១០កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បន្តចុះពិនិត្យមណ្ឌលចត្តាឡីស័កស្រុកជាប់ព្រំដែនថៃ ចំនួន ៣  មានស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការចូលរួមអមដំណើរដោយលោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរ និងដឹកនាំសំខាន់មួយចំនួនទៀត។

ក្នុងដំណើរការអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័កនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានសំណេះសំណាលជាមួយពលករ និងផ្សព្វផ្សាយអំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា " ៣ការពារ ៣កុំ ក្នុងវិធានការការពារជំងឺកូវីដ ១៩ " នៅតាមមណ្ឌលចត្តឡីស័ក នៅស្រុកចំនួន ៣ ជាប់ព្រំដែនប្រទេសថៃ ដើម្បីឱ្យពលករសូត្រ និងអនុវត្តវិធានការនេះជាប្រចាំ ដើម្បីជាយ័នសម្រាប់ការពារខ្លួនឱ្យរួចផុតពីជំងឺកូវីដ ១៩ ក្រោយពេលត្រូវបញ្ចប់ចត្តាឡីស័ករួចនៅក្នុងមណ្ឌល ហើយត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ បន្តទៀតជារហូតផងដែរ។

សូមជម្រាបជូនដែរថា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងវិធានការការពារជំងឺកូវីដ ១៩ ៣ការពារ រួមមាន៖
១-ពាក់មាស់
២-លាងដៃ
៣-គម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី១,៥០ ម៉ែត្រឡើងទៅ)

៣កុំ រួមមាន៖
១-កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីត្រជាក់ច្រើនពេក
២-កុំទៅកន្លែងមានមនុស្សច្រើន
៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នាជាដើម ។

penio didinimas hialurono rūgštimi, lūpų putlinimas, plaukų šalinimas lazeriu ir Biorevitalizacija https://oblakasalon.lt/biorevitalizacija/

អត្ថបទទាក់ទង