រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងសេវាករផ្តត់ផ្គង់ទឹកឯកជន

  • 824
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបិគ្រោះយោបល់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងសេវាករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលក្នុងនោះក៏មានការអញ្ជើញចូលរួមដោយឯកឧត្តម តន់ សុខជា អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាត ក្រសួងឧស្សាហកម្ម វិទ្យសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង លោក លោកស្រី និងអ្នកពាក់ព័ន្ធមួយចំនួនផ្សេង ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ ខេមរាបាត់ដំបង១ ក្រុងបាត់ដំបង ។

គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះឡើងគឺដើម្បីជំរុញការប្រាស្រ័យាក់ទង ទំនាក់ទំនង និងកិច្ចសហការរវាងសេវាករផ្គត់ផ្គង់ទឹកស្អាតឯកជន (PWOs) និងរដ្ឋបាលថ្នាក់ក្រោមជាតិ (ក៏ដូចជាដៃគូពាក់ព័ន្ធនឹងគម្រោង WASH-FIN) ក្នុងខេត្តបាត់ដំបង ដេីម្បីស្វែងរកការគាំទ្រក្នុងការឆ្លេីយតបទៅនឹងតម្រូវការរបស់មូលដ្ឋាននៅក្នុងតំបន់គ្របដណ្តប់ដែលមានអាជ្ញាបណ្ណ។
២. ពិភាក្សា និងកំណត់ដំណោះស្រាយចំពោះបញ្ហា និងកាប្រឈមនានាដែលរារាំងដល់ការដែលធ្វេីឱ្យប្រសេីរឡេីងនូវការទទួលបានទឹកស្អាតដល់ប្រជននៅតាមតំបន់ដែលមានអាជ្ញាបណ្ណ។
៣. ប្រមូលធាតុចូលសម្រាប់ការអភិវឌ្ឍគោលនយោបាយទឹកស្អាត និងអនាម័យ (ជាពិសេសការផ្តល់សេវាទឹកស្អាតតាមទុយោ) ការវាយតម្លៃមុខងារដែលបានកំណត់ដោយ គ.ជ.អ.ប។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងសេវាករ គឹស្របពេលដែលរដ្ឋាភិបាលបានដាក់ចេញនូវវិស័យអាទិភាព៤ នៅក្នុងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ នៃរាជារដ្ឋាភិបាលអាណត្តិទី៦ ដែលក្នុងនោះការអភិវឌ្ឍដោយចីរភាព សម្រាប់តំបន់ជនបទ ក្នុងការជំរុញការអភិវឌ្ឍ ការរស់នៅស្អាត ប្រកបដោយសុវត្ថិភាព អនាម័យល្អ តាមរយៈការពង្រីកសមត្ថភាពការផ្គត់ផ្គង់ទឹកស្អាតនៅថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ។ ឯកឧត្តម បានបន្តទៀតថា មានបញ្ហាប្រឈមនោះកំណើនទីប្រជុំជន ដែលដើមឡើយមានទីតាំងដាច់ស្រយាល់ ហើយធ្វើឲ្យការគ្រប់គ្រងទឹកនៅមានកម្រិត គឺកង្វះទឹកស្អាត ជាពិសេសនៅរដូវប្រាំង ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិកាប្រចាំការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវស្គាល់សុខទុក្ខដល់អាជីវករ ក្នុងការជួយស្វែងរកនូវប្រភពទឹក ការថែរក្សាប្រភពទឹកព្រមទាំងជួយគាំទ្រសម្របសម្រួលដល់អាជីវករ រៀបចំកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសប្រព័ន្ធចែកចាយទឹកស្អាតកុំឲ្យមានភាពរអាក់រអួល និងខ្វះខាតដល់ដំណើរការនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋជាដើម ។ ឯកឧត្តមបានបន្តទៀតថា បើសិនបើការប្រើប្រាស់ទឹកស្អាតដែលផ្គត់ផ្គង់ដោយវិស័យឯកជន មានដំណើរការល្អ យើងនឹងទទួលបានផលកម្រៃ ផលចំណេញយ៉ាងច្រើនពីអាជីវករមូលដ្ឋាន ហើយរដ្ឋបាលថ្នាក់ក្រោមជាតិនឹងលែងពឹងផ្អែកទៅលើថវិកាពីរដ្ឋឬធនធានវិនិយោគពីខាងក្រៅដែលជាធនធានតិចតួច និងងាយបាត់បង់ទៅវិញនៅពេលដែលមានវិបត្តិសេដ្ឋកិច្ច និងធានាឲ្យអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតមានដំណើរការល្អ ប្រកបដោយសុវត្ថិភាព និងបង្កើនការជឿទុកចិត្ត បង្កើនការវិនិយោគ ព្រមទាំងជួយធ្វើឲ្យតម្លៃទឹកស្អាតមានភាពប្រសើរជាងមុនផងដែរ ៕

អត្ថបទទាក់ទង