រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ព្រមានអ្នករត់តាក់ស៊ីទាំងអស់កុំលួចលាក់ដឹកពលករគេចវេសពីមណ្ឌលចត្តាឡីស័ក ប្រសិនជារកឃើញនឹងអនុវត្តតាមនីតិវិធីច្បាប់ ដោយមិនលើកលែងទ្បើយ

  • 1.2ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានជួបសំណេះសំណាលជាបងប្អូនអ្នករត់តាក់ស៊ី នៅច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង មានការអញ្ជើញចូលរួមពីកងម្លាំងចម្រុះទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសំខាន់មួយចំនួនទៀត ។

នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនអ្នករត់តាក់ស៊ី(រថយន្តឈ្នួល) នាឱកាសនេះ ឯកឧត្តម ងួន រតនៈ បានព្រមានដល់អ្នករត់តាក់ស៊ីទាំងអស់កុំលួចលាក់ដឹកពលករ ក្នុងគោលបំណងគេចវេសពីមណ្ឌលចត្តាឡីស័ក ប្រសិនបើសមត្ថកិច្ចឃើញនឹងផ្តន្ទាទោសដោយមិនលើកលែងឡើយ ពីបទជួញដូរមនុស្សខុសច្បាប់។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានបន្តទៀតថា ការដឹកជញ្ជូនពលករ ដើម្បីគេចវេសមណ្ឌលចត្តាឡីស័ក គឺជាហានីភ័យខ្ពស់មួយប្រសិនបើពលករនោះមានផ្ទុះជំងឺកូវីដ ១៩ នឹងមានការរីករាលដល់បងប្អូនក្រុមគ្រួសារ និងឈានទៅដល់ការផ្ទុះក្នុងសហគមន៍ណាមួយជាមិនខាន។

ឯកឧត្តម ងួន រតនៈ បានសង្កត់ធ្ងន់ៗថា ប្រសិនបើសមត្ថកិច្ចណាម្នាក់ហ៊ានដោះលែង អ្នកដឹកជញ្ជូនពលករ ដើម្បីគេចវេសមណ្ឌលចត្តាឡីស័ក ដោយមនោសញ្ញចេតនាក្តី ឬដោយការសូកប៉ាន់ក្តី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា៕

អត្ថបទទាក់ទង