រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ណែនាំដល់ប្រជាពលរដ្ឋរស់នៅតាមដងអូរជាប់ព្រំដែនប្រទេសថៃ កុំលួចលាក់ពលករ និងផ្សុំគិតជាមួយពលករដើម្បីគេចវេសពីមណ្ឌលចត្តាឡីស័ក

  • 1.1ពាន់
  • ដោយ Sotheavy

នៅថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពតាមដងអូរ ដែលជាខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រស្រុកកំរៀង ដែលមានពលករចូលមកជាហូរហែរតាមច្រកព្រំដែន។ ក្នុងនោះក៏មានចូលរួមអមដំណើរពីនោះលោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរ កងកម្លាំងការពារព្រំដែន សឹករងស្រុក និងអាជ្ញាធរស្រុកជាច្រើនរូបទៀត។

ឯកឧត្តម ងួន រតនៈ ក៏បានណែនាំដល់ប្រជាពលរដ្ឋរស់នៅតាមដងអូរជាប់ព្រំដែនប្រទេសថៃ កុំលួចលាក់ពលករ ឬផ្សុំគិតជាមួយពលករដើម្បីគេចវេសពីមណ្ឌលចត្តាឡីស័ក  ប្រសិនបើកម្លាំងសមត្ថកិច្ចរកឃើញមានការលួចលាក់ ផ្តល់មធ្យាបាយ និងផ្សុំគិត ដើម្បីធ្វើការគេចវេសពីមណ្ឌលចត្តាឡីស័ក ត្រូវមានទោសក្នុងការនាំពលករលួចឆ្លងដែនដោយខុសច្បាប់ ។

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ទៀតថា ចំពោះមេខ្យល់ណាដែលលលួចនាំពលករឆ្លងដែន និងនាំពលករគេចវេសពីមណ្ឌលចត្តាឡីស័កនឹងបានចាត់វិធានការជាបន្ទាន់ដោយគ្មានលើកលែងឡើយ។

ជាមួយគ្នានោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានជំរុញទៅសមត្ថកិច្ចការពារព្រំដែន សហការជាមួយមន្ត្រីសុខាភិបាល ក្នុងការពិនិត្យសុខភាព ការធ្វើសំណាក និងរឹងបន្តឹងការធ្វើចត្តាឡីស័កចំពោះពលករ ឲ្យបានម៉ឺងម៉ាត់ ចៀសវាងមានការលួចរត់ចេញពីមណ្ឌលផងដែរ៕

អត្ថបទទាក់ទង