រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបើកការដ្ឋានកែលម្អជួសជុលច្រាំងបាក់”ស្ទឹងសង្កែ”ប្រវែងជិត៥០០ម៉ែត្រក្នុងភូមិសាស្ត្រស្រុកសង្កែ និងក្រុងបាត់ដំបង ខេត្តបាត់ដំបង

  • 1.2ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានអញ្ជើញជាអធិបតីភាពពិធីក្រុងពាលីបើកការដ្ឋានកែលម្អជួសជុលច្រាំងបាក់"ស្ទឹងសង្កែ"ប្រវែងជិត៥០០ម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកសង្កែ និងក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីមន្ត្រីគម្រោងនៃរដ្ឋបាលខេត្ត និងពីអាជ្ញាធរមូលដ្ឋាននៃក្រុងបាង់ដំបងមួយចំនួនទៀត។

លោក ហាន ស៊ីហ៊ីប នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងថា៖ការបើកការដ្ឋានធ្វើការជួសជុលកែលម្អឲ្យប្រសើរឡើងវិញនៅចំណុចទីតាំងច្រាំងបាក់នៃស្ទឹងសង្កែរបស់ខេត្តបាត់ដំបងនេះ គឺមាន៤ទីតាំងប្រវែងជិត៥០០ម៉ែត្រ ក្នុងនោះចំនួន៣ទីតាំង ស្ថិតនៅក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង និង១ទីតាំងទៀត ស្ថិតក្នុងភូមិសាស្ត្រ ឃុំអូរដំបង១ នៃស្រុកសង្កែ ខេត្តបាត់ដំបង។ដោយក្នុងនោះ៖ នៅចំណុចទី១. ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេចជាប់និងហាងគុយទាវដើមថ្កូវ ដែលមានប្រវែង៣៧ម៉ែត្រនិងកម្ពស់ ៨.២ម៉ែត្រ។ចំណុចទី២.ក្នុងសង្កាត់ខាងលើ មុខសាលាបឋមសិក្សាភូមិចិន មានប្រវែង៥១ម៉ែត្រ កម្ពស់១០ម៉ែត្រ។ចំណុចទី៣.ក្នុងសង្កាត់ខាងលើ ស្ថិតនៅចំណុចផ្លូវបំបែកទៅសាលា UME ដែលមានប្រវែង ២៨៦ម៉ែត្រ កម្ពស់១០ម៉ែត្រ។និងចំណុចទី៤.គឺស្ថិតនៅមុខសាលាឃុំអូរដំបង១ ដែលមានប្រវែង ៩២ម៉ែត្រ កម្ពស់១០ម៉ែត្រ។

លោក ហាន ស៊ីហ៊ីប ក៏បានគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ការរៀបចំធ្វើការជួសជុលកែលម្អនូវច្រាំងស្ទឹងសង្កែឲ្យប្រសើរឡើងវិញនេះជាកញ្ចប់ថវិការបស់រដ្ឋបាលខេត្តបាត់ដំបង ក្នុងគម្រោងនៃការអភិវឌ្ឍន៍ច្រាំងស្ទឹងសង្កែ ខេត្តបាត់ដំបង៕

អត្ថបទទាក់ទង