រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក យឹម សៀប ដឹកនាំកិច្ចប្រជ៉ំពិភាក្សាស្វែករកដំណោះស្រាយករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន២២ គ្រួសារ នៅក្នុងស្រុកឯកភ្នំ

  • 1.0ពាន់
  • ដោយ Sotheavy

នៅថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជ៉ំពិភាក្សាស្វែករកដំណោះស្រាយករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន២២ គ្រួសារ ដែលស្ថិតនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ កិច្ចប្រជុំនេះធ្វើនៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីអាជ្ញាធរឃុំ ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

នៅកិច្ចប្រជុំនោះភាគីទំនាស់ទាំងសងខាងបានឯកភាព និងយល់ព្រមដូចខាង ដូចខាងក្រោម ៖
១.តំណាងប្រជាពលរដ្ឋកាន់ដី២១គ្រួសារបានព្រមព្រៀងគ្នាជាឯកឆន្ទរក្សាទុកទំហំផ្លូវសាធារណៈទទឹង៦ម៉ែត្រ (ដូចមានគំនូសប្លង់ភ្ជាប់ជាមួយ) និងបោះបង្គោលព្រំដីតាមការព្រមព្រាងគ្នា ដោយមិនទាមទារលក្ខខ័ណ្ឌអ្វីបន្ថែមទេ។
២.មន្ទីររៀបចំដែនដី នគរូនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងរដ្ឋបាលស្រុកឯកភ្នំ សហការគ្នាចុះវាស់តាមព្រំដីដែលបានបោះបង្គោលខាងលើ។
៣.ក្រោយពីទទួលបានទិន្នន័យ និងព័ត៌មានគ្រប់គ្រាន់ រដ្ឋបាលខេត្តនឹងស្នើសុំគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីសុំសិទិ្ធប្រទានកម្មជូនបងប្អូនប្រជាពលរដ្ឋបានសិទ្ធិច្បាប់។

អត្ថបទទាក់ទង