រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

គណៈកម្មការទី១ព្រឹទ្ធសភា បំពេញបេសកកម្មការងារនៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប

  • 1.5ពាន់
  • ដោយ Saraknorn

នៅក្នុងដំណើរបំពេញបេសកកម្មការងាររបស់គណៈកម្មការទី១ព្រឹទ្ធសភា នៅក្នុងខេត្តបាត់ដំបងដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ និងអមដំណើរដោយសមាជិក គណៈកម្មការចំនួន០៤រូប រួមនឹងមន្ត្រីអគ្គលេខាដ្ឋានព្រឹទ្ធសភា ចំនួន០៨រូប បានចុះបំពេញបេសកកម្ម នៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៤-២៥ខែមីនានេះ ដើម្បីពិនិត្យសិក្សាស្វែងយល់ អំពីការអនុវត្តសិទ្ធិមនុស្ស និងការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ។ គណៈប្រតិនេះ បានទទួលនូវការស្វាគមន៍ពីឯកឧត្តម ហឿង សុគន្ធ  អភិបាលរងខេត្តជា តំណាងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិ បាលខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រជុំ និងជំនួបពិភាក្សាការងារនេះ ឯកឧត្តម ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង បានគូសបញ្ជាក់ពីស្ថានភាពរបស់ខេត្តបាត់ដំបង ដែលបានអនុវត្តន៍កាលពីឆ្នាំ២០១៨ និងបន្ត ទិសដៅរបស់ខ្លួនក្នុងការអនុវត្តនៅឆ្នាំ២០១៩ ក៏ដូចជាជំហាននៃការវិវឌ្ឍថ្មីៗនីក្នុងខេត្ត ជូនដល់ប្រតិភូនៃគណៈកម្មការទី១។ ឯកឧត្តមបានសង្កត់ធ្ងន់បន្ថែមថា ការងារសេសសល់នៅឆ្នាំ២០១៨ កន្លងមក  ខេត្ត បាននិងកំពុងខិតខំព្យាយាមដោះស្រាយនូវបញ្ហាទាំងអស់នោះ ដើម្បីរួមចំណែកក្នុងកាអនុវត្តឲ្យបានជោគជ័យនៃការអនុវតនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ តំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តកែលម្អពីប្រសិទ្ធភាពការងារ ដើម្បីបំពេញតម្រូវការចាំបាច់ និងដើម្បីបម្រើសំណូមពររបស់ប្រជាពលរដ្ឋ។ ជាពិសេស សេវារដ្ឋបាល សាធារណៈ ជូនដល់ពលរដ្ឋក្នុងខេត្ត។

ក្នុងកិច្ចពិភាក្សាការងារ និងស្ដាប់ពីស្ថានភាពក្នុងខេត្តបាត់ដំបង របស់គណៈអភិបាលខេត្ត និងជាមួយស្នងការខេត្ត ថ្នាក់ដឹកនាំតុលាការ ប្រធាន មន្ទីរ ឯកឧត្តម លោកជំទាវ និងអស់លោក ជាសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក អភិបាលស្រុក-ក្រុង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ នៅរសៀលថ្ងៃទី ២៥ខែមីនានេះ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១នៃព្រឹទ្ធសភា បានមានប្រសាសន៍នៅក្នុងកិច្ចពិភាក្សានេះ ដោយបាននឹងផ្ដោតទៅលើការដោះស្រាយពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ បញ្ហាលំបាកនិងសំណូមពរនានារបស់ខេត្ត និងបានពិនិត្យទៅលើ ការអនុវត្តក្រមទាំង៤ និងពីបញ្ហាប្រឈមផងដែរ។ ឯកឧត្តមបានជំរុញប្រព័ន្ធតុលាការខេត្តបាត់ដំបង ត្រូវដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្ដល់សិទ្ធិបានការជុំនំជំរះក្តីដល់ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈប្រកប ដោយយុត្តិធម៌ និងជំរុញដោះស្រាយបញ្ហាអ្នកជាប់ឃុំលើសនីតិវិធី នៅក្នុងពន្ធនាគារខេត្ត៕

អត្ថបទទាក់ទង