រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យទីបញ្ជាការដ្ឋានសមភូមិជួរមុខរបស់មន្ត្រីជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង

  • 1.8ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញពិនិត្យទីតាំងផ្ទះអតីតមន្ត្រីជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សម័យខ្មែរក្រហម (ផ្ទះលោក សុន សេន ) ដែលស្ថិតនៅភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង  ដែលមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ឯកឧត្តមស្នងការនគរបាលខេត្ត ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ងួន រតនៈ បានណែនាំរដ្ឋបាលស្រុក និងអ្នកពាក់ព័ន្ធ ត្រូវរៀបចំ និងជាទីបញ្ជាការដ្ឋានសមភូមិជួររបស់របបកម្ពុជាប្រជាធិបតេយ្យ និងផ្ទះមន្ត្រីជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ផ្ទះលោក សុន សេន) ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនាថ្ងៃខាងមុខបន្ទាប់ពីក្រុមការងារបោសសំអាតមីន បញ្ចាប់បេសកកម្មចប់សព្វគ្រប់ ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានផ្តល់អនុសាសន៍បន្តទៀតថា ចំពោះផ្ទះរបស់ក្រុមការងារបោសសំអាតមីន គួររៀបចំទៅជាផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរណ៍ និងរៀបចំត្រង់សេ កន្លែងផ្សេងៗ ឱ្យក្មេងៗជំនាន់ក្រោយបានយល់ដឹងអំពីប្រវត្តិសាស្ត្រ  និងដើម្បីភ្ញៀវអន្តរជាតិចូលមកទស្សនារមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេផងដែរ។

បើយោងតាមឯកសារប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ លោក សុន សេន ហៅសម្ភត្តមិត្ត ខៀវ កើតនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៣០ កើតនៅខេត្តត្រាវវិញ ប្រទេសវៀតណាម នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លោក សុន សេន មានតំណែងជាឧបនាយករដ្ឋមន្ត្រីទី៣ ទទួលបន្ទុកការងារការពារជាតិ និងគ្រប់គ្រងផ្ទាល់ទៅលើមន្ទីរស២១ ។ នៅក្នុងឯកសារប្រវត្តិសាស្ត្រក្នុងនោះបានបញ្ជាក់ទៀតថា លោក សុន សេន និងក្រុមគ្រួសារត្រូវបានគេសម្លាប់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៧៩៕

អត្ថបទទាក់ទង