រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦០០គ្រួសារ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង

  • 1.0ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃចន្ទ ៤រោចខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់គ្រួសារក្រីក្រចំនួន៦០០គ្រួសារ ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក អភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ អង្គភាពមួយចំនួន និងសប្បុរសជនដែលមកពីក្រុមហ៊ុន អង្គការ ព្រមទាំងសប្បុរសជននៅក្នុង និងក្រៅប្រទេស។

អំណោយដែលបានចែកជូននាឱកាសនេះ បានមកពីការចូលរួមរបស់ក្រុមហ៊ុនជីហ្គៀ គ្រុប អង្គការខាមបូឌាវីសិន(Cambodia Vision) សមាគមខ្មែរនៅទីក្រុងសុីដនី និងសប្បុរសជននៅប្រទេសអូស្ត្រាលី និងកម្ពុជា ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណដល់តំណាងក្រុមហ៊ុន តំណាងអង្គការ និងសប្បុរសជនក្នុង និងក្រៅប្រទេសដែលបានចូលរួមជាអំណោយជួនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៦០០គ្រួសារ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ នាពេលនេះ ។

នៅក្នុងនោះផងដែរ ឯឧត្តម សេង យូអ៊ាន់ ប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ក៏បានឧបត្ថម្ភថវិកាចំនួន២០០០ដុល្លា ក្នុងនោះ ប្រគេនព្រះសង្ឃគង់នៅវត្តសេរីរតនារាមអន្លង់សាគរ(ហៅវត្តអន្លង់តាអួរ)ចំនួន ៥០០ដុល្លា ឧបត្ថម្ភដល់ការដឹកជញ្ជួនចំនួន ៦០០ដុល្លា និងប្រគល់ជួនរដ្ឋបាលស្រុកចំនួន៩០០ដុល្លា ផងដែរ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋមានថែទាំសុខភាពជាប្រចាំជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ ។

អត្ថបទទាក់ទង