រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យសិក្សាវាយតម្លៃអគារសិក្សាដែលចាស់ទ្រុឌទ្រោមមួយចំនួនក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង

  • 1.5ពាន់
  • ដោយ Sotheavy

នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យសិក្សាវាយតម្លៃអគារសិក្សាដែលចាស់ទ្រុឌទ្រោមមួយចំនួនក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ដូចជា ៖ សាលាវិទ្យាល័យព្រះមុន្នីវង្ស សាលាវិទ្យាល័យនេតយ៉ង សាលាគរុកោសល្យវិក្រឹត្យការខេត្ត ដែលមានអគារខ្លះចាស់ទ្រុឌទ្រោម ដែលធ្វើការស្នើសុំគោលការណ៍ជួសជុលកែលម្អរ និងកសាងថ្មីឡើងវិញតាមការតម្រូវការចាំបាច់មួយចំនួន។

សូមជម្រាបជូនដែរថា យោងតាមអនុសាសន៍ណែនាំដល់ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងឱកាសពិធីសម្ពោធអគារសិក្សា  នៅសាលាបឋមសិក្សាសម្តេច ជា ស៊ីម  កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ម្សិញមិញនេះ ឱ្យរដ្ឋបាលខេត្ត ចុះពិនិត្យសិក្សាវាយតម្លៃអគារសិក្សាមួយចំនួនដែលចាស់ទ្រុឌទ្រោមក្នុងក្រុងបាត់ដំបង  ដើម្បីធ្វើការរាយការណ៍ និងស្នើសុំគោលការណ៍ងជួសជុល និងកសាងថ្មីនូវអគារមួយចំនួនផងដែរ៕

អត្ថបទទាក់ទង