រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ២ជាន់ និងសមិទ្ធផលនានាជាច្រើនទៀត នៅក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម ក្រុងបាត់ដំបង ខេត្តបាត់ដំបង

  • 2.0ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ២ជាន់ ១០ បន្ទប់ និងសមិទ្ធផលផ្សេងៗ នៅក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម ស្ថិតក្នុងភូមិបែកចាន សង្កាត់ព្រែកព្រះសម្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ តាមរយៈ ឯកឧត្តម ស សុខា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គណៈប្រតិភូអមដំណើរ លោកគ្រូ អ្នកគ្រូ  យុវជនសសយក យុវជនកាយរិទ្ធិ និងសិស្សានុសិស្សជាច្រើនទៀត។

ឯកឧត្តម ងួន រតនៈ ជំនួសមុខឱ្យអាព្យាបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ព្រមទាំងក្រុមការងារ ដែលបានផ្តួចផ្តើមគំនិតក្នុងរៀបចំកសាង ជួសជុល និងកែលម្អរអគារសិក្សា ខ្លោងទ្វា និងបរិវេណទាំងក្នុង និងក្រៅឲ្យមានសោភ័ណ្ឌភាពកាន់តែស្អាត ដែលចំណាយថវិកាសរុប ៥០៥.២៣៧ ដុល្លារ ។

គូសបញ្ជាក់ផងដែរថា ពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាសម្តេច ជា ស៊ីម  រួមមាន៖ អគារសិក្សា ១ខ្នង ២ជាន់ ១០ បន្ទប់ ដែលមានឈ្មោះថា អគារលោកជំទាវ ញ៉ែម សឿន ជា ស៊ឹម ព្រមទាំងបំពាក់សម្ភារៈសិក្សា និងជួសជុលអគារសិក្សា បំពាក់សម្ភារៈ ទីចាត់ការ សាលប្រជុំ ទីធ្លាទាំងក្នុង និងក្រៅ និងសមិទ្ធផលផ្សេងៗជាច្រើនទៀតផងដែរ៕

អត្ថបទទាក់ទង