រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ចុះសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនដល់កម្លាំងចម្រុះ ដែលល្បាត និងយាមការតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

  • 774
  • ដោយ Sotheavy

នៅរសៀលថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ចុះសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ផ្តល់ជូនដល់កងកម្លាំចម្រុះដែលឈរជើង ល្បាត និងយាមការតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅស្រុកចំនួន ៣ រួមមាន៖ ស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីមេបញ្ជាការ មេបញ្ជាការរង លោក អភិបាល អភិបាលរង ស្រុក ស្នងការ ស្នងការរង និងពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍សំណេះសំណាលជាមួយកងកម្លាំងទាំងអស់ដែលកំពុងឈរជើង និងល្បាតតាមបន្ទាប់ព្រំដែន ត្រូវថែរក្សាសុខភាពឱ្យបានល្អ ព្រមទាំងត្រូវអនាម័យដោយធ្វើការពាក់ម៉ាស លាងដៃនឹងអាកុលឱ្យបានញឹកញាក់ ដើម្បីការពារខ្លួនសុវត្ថិភាពខ្លួនឯងផង និងការពារសុវត្ថិរបស់បងប្អូនពលករយើងផងដែរ។

ឯកឧត្តម ងួន រតនៈ ផ្តាំផ្ញើដល់កងកម្លាំងអស់ទាំងត្រូវបន្តទំនាក់ទំនងល្អជាមួយភាគីថៃ ដើម្បីក្តាប់ឱ្យបាននូវព័ត៌មានពលករដែលវិលត្រឡប់ចូលតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

សូមជម្រាបជូនដែរថា អំណោយដែលបានប្រគល់ជូន រដ្ឋបាលស្រុក អធិការដ្ឋាននគរបាលស្រុក សឹករងស្រុក កងរាជអាវុធហត្ថស្រុក កងពលតូច ៥៣ រវៈការពារព្រំដែន កងល្បាត ៥០៤ និងកងកម្លាំងដឹកជញ្ជូន សរុបរួមមាន មី ៩២០ កេស ទឹកសុទ្ធ ៩២០ កេស ម៉ាស អាកុល និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា៕

អត្ថបទទាក់ទង