រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចពិភាក្សា និងស្តាប់បទបង្ហាញស្តីពីការអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ត្រើយខាងកើតស្ទឹងសង្កែ នៅសាលាខេត្តបាត់ដំបង

  • 986
  • ដោយ Sotheavy

នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សា និងស្តាប់បទបង្ហាញស្តីពីការអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ត្រើយខាងកើតស្ទឹងសង្កែ នៃគម្រោងកែលម្អគ្រប់គ្រងបតិស្ថានជុំវិញបឹងទន្លេសាបជំហានទី២ (TSSD-AF) នៅសាលាខេត្តបាត់ដំបង ។

កិច្ចប្រជុំពិភាក្សានោះមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ អង្គភាព លោកអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។

សូមជម្រាបដែរថា គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ត្រើយខាងកើតស្ទឹងសង្កែ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមជំនួយរបស់ធនគារអភិវឌ្ឍពិភពលោក  (ADB) ដែលបានអនុវត្តចាប់តាំងពី២០២០ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៣ ខាងមុខនេះ ៕

អត្ថបទទាក់ទង