រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី ចូលរួមដុតកំទិចទំនិញខូចគុណភាពចម្រុះជិត ២ តោន ជាមួយប្រធានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តបាត់ដំបង

  • 1.0ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃ១៥ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងការដុតកំទិចទិញខូចគុណភាព ចម្រុះជិត ២តោន ជាលោកប្រធានការពារអ្នកប្រើប្រាស់ កិច្ចការពារប្រកួតប្រជែង និងបង្រាបការក្លែងបន្លំខេត្តបាត់ដំបង ដែលមានការចូលរួមពី លោកអភិបាលក្រុង ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត អភិបាលក្រុងបាត់ដំបង និង អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

លោក អ៊ុយ សុធាវី អំពាវនាវដល់អ្នកលក់ដូរទំនិញនិងអ្នកទិញទំនិញវេចខ្ចប់ ភេសជ្ជៈគ្រឿងកំប៉ុង យកទៅប្រើប្រាស់ ឬ ក៏ហូបចុក ត្រូវពិនិត្យពីសុពលភាពគុណភាពទំនិញទាំងនោះ ជាមុនសិន ចៀសវាងបង្កការប៉ះពាល់ដល់សុខភាពផងដែរ។

លោក ហាក់ សុខរិន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងថា ទំនិញទាំងអស់នេះគឺត្រូវបានភ្នាក់ងារសមត្ថកិច្ចសាខារប
ស់លោក ធ្វើការដកហូតបាន កាលពីឆ្នាំ២០២០កន្លងទៅនេះ សរុបទម្ងន់ចំនួន១.៨១០គីឡូក្រាម។ ហើយទំនិញដែលខូចគុណភាពទាំងនោះរួមមាន៖ភេសជ្ជៈគ្រឿងកំប៉ុង និងដប ស្រា អាហារងៀត នំ និងអាហារកំប៉ុងជាដើម៕

អត្ថបទទាក់ទង