រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ស៊ឹម ស៊ីថា បានផ្តល់អគារសិក្សា១ ខ្នង ដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាបោះពោធិ៍ ស្រុកសង្កែ ខេត្តបាត់ដំបង

  • 1.5ពាន់
  • ដោយ Sotheavy

ថ្ងៃ ៧ មករា គឺជាខួប ៤២ ឆ្នាំ នៃការរំដោះ និងជាថ្ងៃកំណើតទី២ នៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ដែលបានរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ឆ្លៀតក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ ៧ មករា ឯកឧត្តម ស៊ឹម ស៊ីថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយករដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញ  បានផ្តល់អគារសិក្សាបេតុង ១ខ្នង មាន ៣ បន្ទប់ ដំបូងប្រក់ក្បើងតាមរយៈ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជូនដល់ប្អូនប្រជាពលរដ្ឋនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង  ដែលបានរៀបចំពិធីក្រុងពិលីនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅសាលាបឋមសិក្សា បោះពោធិ៍  ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក អភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។

ក្នុងនាម ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក្នុងនាមបងប្អូនប្រជាពលរដ្ឋ លោក គ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា សូមគោរពថ្លែងអំណរគុណដល់យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ស៊ឹម ស៊ីថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយករដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញ ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានេះជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ជាសិស្សានុសិស្ស នៅភូមិបោះពោធិ៍នេះផងដែរ។

ក្នុងពិធីនោះ ឯកឧត្តម ងួន រតនៈ ចែកជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាការពារ រួមមាន ៖ ថ្នាំពេទ្យ ក្រមា ក្រណាត់សំពត់ សៀវភៅ ប៉ិច ពិល បន្ទះសូឡា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

អត្ថបទទាក់ទង