លូវចាក់ក្រាលបេតុងប្រភេទ AC ទំហ៊ំប្រមាណប្រហែល ២០.០០០ម៉ែត្រក្រឡា ដែលរដ្ឋបាលខេត្តបាត់ដំបងបានចាប់ផ្តើមអនុវត្តធ្វើការកែប្រែនូវមុខមាត់ខេត្ត និងទីប្រជុំជននៃក្រុងបាត់ដំបង របស់ខ្លួន ដោយចាប់ផ្តើមចាក់ក្រាលបេតុងប្រភេទ AC នៅលើកំណាត់ផ្លូវលេខ១របស់ខេត្ត ចាប់ពីចំណុចក្បាលស្ពានថ្មថ្មីសោហឺ ពីផ្លូវជាតិលេខ៥រហូតដល់មុខសាលាខេត្តបាត់ដំបង និងកំណាត់ផ្លូវព័ទ្ធជុំវិញផ្សារណាត់បាត់ដំបង។នេះជាការថ្លែងឲ្យដឹងពីឯឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅពេលចុះពិ និត្យមើលក្រុមការងារបច្ចេកទេសធ្វើផ្លូវចាក់ក្រាលបេតុង AC កាលពីព្រលប់ យប់ថ្ងៃទី២៣ ខែមីនា ២០១៩នេះ។
លោក ហាន ស៊ីហ៊ីប នាយកទីចាត់ការផែន ការនិងវិនិយោគសាលាខេត្តបាត់ដំបង បានឲ្យដឹងថាផ្លូវក្រាលបេតុងប្រភេទ AC ដែលបាននិងកំពុង ធ្វើនៅថ្ងៃនេះគឺមួយផ្នែកជាប្រភពថវិកាឆ្នាំ២០១៨ កន្លងមករបស់រដ្ឋបាលខេត្ត និង ប្រភពថវិកាមួយ ផ្នែកទៀតគឺៈបានមកពីការវិនិយោគភាស៊ីផ្សារណា ត់បាត់ដំបងរយៈពេល៥ឆ្នាំ។លោកនាយកទីចាត់ផែនការនិងវិនិយោគសាលាខេត្តក៏បានគូសបញ្ជា ក់ទៀតថា៖ផ្លូវក្រាលបេតុង AC នេះមានប្រវែង០២ គ.ម។គិតពីចំណុចចាប់ផ្តើមខាងលើ មាន០២ខ្សែ មួយខ្សែគឺចាប់ពីចំណុចគល់ស្ពានថ្មថ្មីដល់មុខសា លាខេត្ត ប្រវែង១.៥០០ម៉ែត្រ និងទទឺងផ្លូវ ប្រវែង ១០ម៉ែត្រ ហើយកម្រាស់ចាក់ក្រាលបេតុងប្រភេទ AC (០,១៥ម៉ែត្រ) និងផ្លូវមួយខ្សែទៀតនៅជុំវិញផ្សារណាត់បាត់ដំបងមានប្រវែង ៥០០ម៉ែត្រហើយទទឹងផ្លូវនិងកម្រាសក្រាលបេតុង AC ដូចគ្នា ។
បើទោះបីមិនបានគូសបញ្ជាក់ពីតម្លៃ ក្នុងការ អនុវត្តគម្រោងប៉ុន្តែលោកនាយទីចាត់ការគ្រាន់តែបញ្ជាក់ថា៖ នេះគឺជាការគិតគូរបស់ថ្នាក់ដឹកនាំរដ្ឋ បាលខេត្តបាត់ដំបង ជាពិសេស ឯ.ឧ ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងរិះរកនិងកែច្នៃកៀងគរថវិកាដើម្បីយកមកប្រើប្រាស់ក្នុងការកែលម្អផ្លូវនៅក្នុងទីប្រជុំជនរបស៎ខេត្តនិងជាជំហានសាកល្បងដំបូងដោយបានប្រែក្លាយពីផ្លូវក្រាលកៅស៊ូ DBST. មកជាផ្លូវចាក់ក្រាលបេតុងAC.ក្នុងទីក្រុងបាត់ដំបងដែលជាបេះដូងរបស់ខេត្ត ហើយក៏ជាផ្នែកមួយក្នុងការអភិវឌ្ឍន៍ផ្លូវក្នុងក្រុងរបស់ខេត្តដើម្បីបម្រើដល់វិស័យ
ទេសចរណ៍និងលើកមុខមាត់ខេត្តរបស់ខ្លួនកាន់តែប្រសើរឡើង បានថែមមួយកម្រិតទៀត។
ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងឲ្យដឹងនៅក្នុងពេលចុះពិនិត្យមើលក្រុមការងារការដ្ឋានផ្លូវចាក់ក្រាលបេតុងខាងលើនេះថា នេះជាជំហានដំបូងនៃការកែប្រែក្នុងការកែលម្អផ្លូវនៅក្នុងទីប្រជុំជនក្រុងបាត់ដំបងរបស់ខេត្ត។ ដោយថវិកាដែលយកមកអនុវត្តការកែលម្អផ្លូវ០២គ.ម នៅថ្ងៃនេះ គឺជាប្រភពថវិការបស់រដ្ឋបាលខេត្ត និងប្រភពថវិកាមួយផ្នែកទៀតគឺបានមកពីការវិនិយោគផាស៊ីផ្សារណាត់ ក្រុង ខេត្តបាត់ដំបង៕ (មានវីឌីអូរខាងក្រោម)