រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័កស្រុកព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង

  • 1.2ពាន់
  • ដោយ Sotheavy

នៅថ្ងៃសុក្រ ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះអមដំណើរ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កស្រុកជាប់ព្រំដែនថៃ ដែលមានការអញ្ជើញចូលរួមពីលោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន និងអាជ្ញាធរមូលដ្ឋានផងដែរ។

សូមជម្រាបជូនដែរថា គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ពលករថៃមកពីប្រទេសថៃចូលតាមច្រកព្រំដែនខេត្ត និងក្រៅខេត្តទាំងអស់សរុប ១៥៦៨ នាក់ បានយកសំណាកសរុប ១២៣៨ នាក់ ហើយបានទទួលលទ្ធអវិជ្ជាមានចំនួន ១០៣៥ នាក់ និងលទ្ធផលវិជ្ជាមានចំនួន ៤នាក់ផងដែរ៕

អត្ថបទទាក់ទង