រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២១

  • 1.1ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២១ នៅសាលាខេត្តបាត់ដំបង នៅក្នុងនោះមានការអញ្ជើញចូលរួមពីលោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលខេត្ត។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានជូនពរដល់មន្ត្រីរាជការទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ខាងមុខនេះសូមទេវតាឆ្នាំថ្មីប្រោសប្រទានពរជ័យដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមឱ្យមានសុខភាពល្អ ប្រកបកិច្ចការងារផ្សេងៗ សម្រេចដូចបំណងប្រាថ្នា និងជៀសផុតឆ្ងាយពីជំងឺកូវីដ ១៩ ទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តម ក៏បានផ្តល់ជូន នូវអង្ករ ១ការ៉ុង និងទឹកសុទ្ធចំនួន ១ កេសផងដែរ៕

អត្ថបទទាក់ទង