នៅរសៀលថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្ន ឆ្នាំ២០២០ លោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលថវិកា ២ លានរៀល ពីព្រះសង្ឃគណៈធម្មយុត្តិកនិកាយក្នុងខេត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលខេត្ត និងព្រះសង្ឃជាច្រើនអង្គផងដែរ។
លោក ណុប ដារ៉ា ជំនួសមុខឱ្យ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណដល់ព្រះសង្ឃគ្រប់ព្រះអង្គដែលបរិច្ឆាគបច្ច័យជូនដល់រាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលខេត្ត ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ផងដែរ៕