រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០១ សជណ ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលស្រុក ដែលពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្កើតការិយាល័យច្រកចេញចូលតែមួយ

  • 1.2ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០១ សជណ ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលស្រុក ដែលពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្កើតការិយាល័យច្រកចេញចូលតែមួយ។

ឯកឧត្តមបានមានប្រសាសន៍ថា ទោះបីជាមានការិយាល័យ ឬអង្គច្រកចេញចូលតែមួយ ក៏ពិតមែន មន្ទីរអង្គភាព នៅតែទទួលខុសត្រូវលើការផ្តល់សេវាតាមវិស័យនានារបស់ខ្លួនដដែល មិនមែនជាទទួលខុសត្រូវតែម្នាក់ឯងរបស់ការិយាល័យ ឬអង្គភាពច្រកចេញចូលតែមួយនោះទេ។

ឯកឧត្តមបានបញ្ចាក់បន្ថែមចំពោះរដ្ឋបាលស្រុកដែលមិនមានការបង្កើតការិយាល័យច្រកចេញចូលតែមួយ មានដូចជាស្រុករុក្ខគិរី សំឡូត ភ្នំព្រឹក ឯកភ្នំ និងស្រុកគាស់ក្រឡ ត្រូវពិនិត្យលទ្ធភាពបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់ការផ្តល់សេវារដ្ឋបាលស្រុក។

បន្ទាប់ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តមានប្រសាសន៍ចប់ លោកស្រី កែវ ដាណា នាយករងរដ្ឋបាលខេត្ត បានផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០១ សជណ ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលស្រុក ដែលពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្កើតការិយាល័យច្រកចេញចូលតែមួយ របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

កិច្ចប្រជុំផ្សព្វផ្សាយនេះមានអញ្ជើញចូលរួម លោក លោក ស្រី មន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរងក្រុងស្រុក នាយក នាយករងរដ្ឋបាលក្រុង ស្រុក និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួន៕

អត្ថបទទាក់ទង