រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

យុទ្ធនាការ អប់រំនិងផ្សព្វផ្សាយបរិស្ថានក្រោមប្រធានបទស្តីពី “ផលប៉ះពាល់បណ្តាលមកពី ការចោលសំរាមសំណល់រឹង ចំពោះសុខភាព នឹងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តមសឿម ប៊ុន រិទ្ធ អភិបាលនៃគណ: អភិបាលរងខេត្ត បាត់ដំបង

  • 3.7ពាន់
  • ដោយ Sotheavy

ឯ.ឧ សឿម ប៊ុនរិទ្ទិ អភិបាលរងខេត្តបាត់ដំបងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងក្រុងបាត់ដំប ង ត្រូវចេះទុកដាក់សំរាមឲ្យមានរបៀបរៀបរយ ដើម្បីថែរក្សានូវ សោភ័ណភាពនៅក្នុងទីក្រុង ឲ្យកាន់ តែស្រស់ស្អាតបន្ថែមទៀតដើម្បីរក្សានិងបន្តទទួលមុខតំណែងជាទីក្រុងស្អាតប្រចាំប្រទេស។ ជាមួយគ្នានេះឯ.ឧអភិបាលរងខេត្តបាត់ដំបង ក៏បានគូស បញ្ជាក់ទៀតថា៖បទបញ្ជារបស់អាជ្ញាធរខេត្ត ដែលបានដាក់ចេញគឺ៖និងមានវិធានធ្វើការផាកពិន័យ ប្រសិនរកឃើញថាផ្ទះណាមួយមានការទុកដាក់ ឬចោលសំរាមមិនសមរម្យទេនោះ។ឯ.ឧ អភិបាលរ ងខេត្ត សឿម ប៊ុនរិទ្ធិក៏បាnព្រមានបិទគ្លីនិកណា ដែលចោលកាកសំណល់សំរាមវេជ្ជសាស្ត្រលាយឡូកឡំជាមួយនិងសំរាមផ្សេងៗទៀតផ្ដេសផ្ដាស់ហើយចោលពាស់វាលពាសកាល លាយឡំជាមួ យសំរាមផ្សេងទៀត និងទុកដាក់គ្មានរបៀបរៀប រយនោះ នៅពេលណាដែលអាជ្ញាធររកឃើញថាធ្វើនូវទង្វើបែបនេះ នឹងចុះទៅត្រួតពិនិត្យអប់រំមិនស្ដាប់ នៅតែបន្តបែបនេះ គឺអាចឈានដល់ការបិទដោយបញ្ឈប់លែងឲ្យប្រកបអាជីវកម្មបន្តទៀត ។ដូចនេះសុំឲ្យបណ្ដាសេវាកម្មផ្នែកសុខាភិបាល ទាំ ងនោះ ត្រូវទុកដាក់សំរាមប្រភេទនេះឲ្យបានល្អ ពី ព្រោះវាងាយបង្កគ្រោះថ្នាក់ឆ្លងរោគខ្លាំងជាងគេ។

     ឯ.ឧ ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិ ស្ថាន បានថ្លែងថា៖ ស្របពេលកំណើនប្រជាពល រដ្ឋក៏កាន់តែច្រើន ហើយសេដ្ឋកិច្ចជាតិកាន់តែមានកំណើនទៀតនោះ ធ្វើឲ្យសំរាមមានកាន់តែច្រើន ។ បញ្ហានេះហើយ ទើបរាជរដ្ឋាភិបាល តាមរយៈក្រ សួងបរិស្ថាន បានខិតខំរកទីតាំងដើម្បីទុកដាក់សំ រាមឲ្យបានសមរម្យឬជំរុញដល់អ្នកវិនិយោគនានា ជួយបង្កើតរោងចក្រកែច្នៃសំរាម។ពិសេសកាកសំ ណល់ថង់ផ្លាស្ទិកឲ្យទៅជារបស់អ្វី ដែលអាចប្រើ ប្រាស់បាន ។
    ឯ.ឧ ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិ ស្ថាន ក៏បានសង្កត់ធ្ងន់ទៀតថា៖ចំពោះបញ្ហាកាក សំណល់សំរាមនេះ រាជរដ្ឋាភិបាលមានក្តីកង្វល់ខ្លាំងណាស់ ហើយយុទ្ធនាការនៅថ្ងៃនេះគឺក្នុងគោ លបំណងដោយផ្តោតសំខាន់ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋចូលរួម ឲ្យកាន់តែសកម្ម នៅក្នុងការថែរក្សាបរិស្ថាន និងអប់រំពីរបៀបទុកដាក់សំណល់ឲ្យបានត្រឹមត្រូវ ក៏ដូចជាអប់រំពីជម្រើសនានាដើម្បីកាត់បន្ថយសំរាមនិងចូលរួមផ្សព្វផ្សាយពីផលប៉ះ ពាល់នៃការដុតសំរាម និងដើម្បីឲ្យសាធារណៈជនបានយល់ដឹងនិងចូលរួមអនុវត្តឲ្យបានល្អ លើការ ងារគ្រប់គ្រងសំរាមសំណល់រឹង តាមគោលការណ៍ណែនាំពីបច្ចេកទេស។ មានវីឌីអូរ

អត្ថបទទាក់ទង