នៅព្រឹកថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំណែនាំកិច្ចការមួយចំនួន និងពិនិត្យទីតាំងមណ្ឌលចត្តាឡីស័ក ស្រុកកំរៀង ខេត្តបាត់ដំបង ។
នៅក្នុងកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីនោះក៏មានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលខេត្ត លោក ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ ប្រធានច្រកទ្វារព្រំដែន កម្លាំងវរៈការពារព្រំដែន កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងពាក់ព័ន្ធសំខាន់មួយចំនួន៕