រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ នាំយកបច្ច័យសម្រាប់ការសាងព្រះវិហារ និងគ្រឿងទេយ្យវត្ថុ សម្ភារៈមួយចំនួនប្រគេនព្រះសង្ឃ នៅក្នុងវត្តធម្មិការរាម ហៅវត្តដំណាក់ហ្លួង ក្រុងបាត់ដំបង

  • 1.1ពាន់
  • ដោយ Admin

នៅរសៀល ថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រគេននូវបច្ច័យ និងទេយ្យទាន ទេយ្យវត្ថុមួយចំនួន ជូនដល់ព្រះសង្ឃគង់នៅវត្តធម្មិការរាម ហៅវត្តដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

ដោយមានការសំណូមពរអំពីលោកគ្រូចៅអធិការវត្ត ក្នុងការស្នើសុំរដ្ឋបាលខេត្តជួយឧបត្ថម្ភជាស៊ីម៉ង់ដើម្បីកសាងព្រះវិហារថ្មីនៅក្នុងវត្តចំនួន២០តោន តាមរយៈរដ្ឋបាលក្រុងបាត់ដំបង ដូចនេះឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានដឹកនាំមន្រ្ដីរាជការក្នុងការរៀបចំចាត់ចែងនូវថវិកាចំនួន ៦,៩៧០,០០០រៀល(ប្រាំមួយលាន ប្រាំបួនរយចិតសិបពាន់ រៀលគត់) ស្មើនឹងស៊ីម៉ង់ចំនួន២០តោន ដើម្បីចូលរួមក្នុងការកសាងព្រះវិហារថ្មី នៅក្នុងវត្តដំណាក់ហ្លួងនេះ ។

ព្រមជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក៏បានប្រគេននូវទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនព្រះសង្ឃដែលគង់នៅវត្ត ក្នុងនោះរួមមានអង្ករចំនួន៤ការ៉ុង ស្មើ២០០គ.ក្រ មី១កេសធំ ទឹកសុទ្ធ៥កេស ទឹកភេសជ្ជៈ៥កេស ទឹកភេសជ្ជៈប៉ូវកម្លាំង៥កេស ត្រីខ១កេសធំ ទឹកដោះគោខាប់១កេស ស្ករស ១ការ៉ុង ស្មើ៥០គ.ក្រ អំបិល៣៥៥កញ្ចប់ ទឹកស៊ីអ៊ីវ៥យួរ ទឹកត្រី៥យួរផងដែរ ៕

អត្ថបទទាក់ទង