រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោកស្រី សុំ ចិន្តា អញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់ KOICA តាមរយៈអង្គការ IOM ចែកជូនប្រជាពលករ ក្នុងគម្រោងស្តារជីវភាពពលករ និងគ្រួសារ នៅសាលាស្រុកសង្កែ ខេត្តបាត់ដំបង

  • 1.2ពាន់
  • ដោយ Sotheavy

នៅថ្ងៃសៅរ៍ ៥រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ លោកស្រី សុំ ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញសំណេះសំណាលជាមួយពលករដែលបានជ្រើសរើសជាគោលដៅអ្នកទទួលផលគម្រោងស្តារជីវភាពពលករ និងគ្រួសារ ដើម្បីទទួលបានអំណោយពី KOICA តាមរយៈអង្គការ IOM ចែកជូនដល់ពលករចំនួន ៥១ គ្រួសារ នៅសាលាស្រុកសង្កែ ខេត្តបាត់ដំបង ។

គម្រោងស្តារជីវពលករ និងគ្រួសារ ត្រូវបានអនុវត្តដោយលេខាធិការគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយគាំទ្រថវិកាពីអង្គការ IOM ដោយធ្វើការជ្រើសរើសយកឃុំគោលដៅចំនួន ២ រួមមាន ៖ ឃុំវត្តតាមិម ឃុំអន្លង់វិល និងភូមិចំនួន ១២ ភូមិ ដោយបានធ្វើការសម្ភាសន៍ជ្រើសរើសគ្រួសារដែលមានពលករក្នុងវិបត្តិកូវិដ ១៩ បានចំនួន ៥១ គ្រួសារ និងបានធ្វើការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសចិញ្ចឹមមាន់ ដាំបន្លែ និងមុខរបរខ្នាតតូចផងដែរ ។

គូសបញ្ជាក់ផងដែរថា នៅក្នុងគម្រោងស្តារជីវភាពពលករ និងគ្រួសារ និងផ្តល់ជាពូជមាន់ គ្រាប់ពូជបន្លែ និងដើមទុនមួយចំនួនសម្រាប់បង្កើតមុខរបរខ្នាតតូច សម្រាប់ពួកគាត់នៅក្នុងបរិបទវិបត្តិកូវិដ ១៩ នេះ៕

អត្ថបទទាក់ទង