រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម ងួន រតនៈ បន្តអញ្ជើញចុះត្រួតពិនិត្យស្ថានភាពផ្លូវក្នុងភូមិជាច្រើនកន្លែង ដើម្បីលើកជាគម្រោងស្នើសុំថវិកាជាតិ ក្នុងការក្រាលកៅស៊ូឲ្យប្រជាពលរដ្ឋប្រើប្រាស់

ដោយ Sotheavyចំនួនទស្សនា (381)

នៅរសៀលថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពផ្លូវក្នុងភូមិជាច្រើនខ្សែ ដើម្បីដាក់បញ្ចូលក្នុងការស្នើថវិកាជាតិ ក្នុងការជួសជុល និងស្ដារឡើងវិញនូវផ្លូវក្នុងភូមិដែលខូចខាត និងដើម្បីចាក់កៅស៊ូប្រភេទDBST ហើយជាពិសេសដើម្បីលើកសោភ័ណភាពផ្លូវក្នុងក្រុងបាត់ដំបងឲ្យកាន់តែប្រសើរឡើង សម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនាខេត្តបាត់ដំបងកាន់តែច្រើន ។

គួរបញ្ជាក់ផងដែរថា ការចុះត្រួតពិនិត្យស្ថានភាពផ្លូវ ដែលគ្រោងនឹងធ្វើការស្នើថវិកាជាតិ សម្រាប់ស្ដារ ជួសជុលផ្លូវ និងចាក់កៅស៊ូប្រភេទDBST មានទីតាំងដូចជា ផ្លូវខាងលិចផ្សារបឹងរាំង ឆ្លងកាត់ភូមិបឹងរាំង ភូមិដាក់សសរ ស្ថិតក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលមានប្រវែង២,៩២០ម៉ែត្រ ទទឹង៤ម៉ែត្រ និងដាក់លូកាត់ផ្លូវចំនួន៦កន្លែង ដែលមានមុខកាត់៨០ ។ ចំពោះទីតាំង២ គឺស្ថិតក្នុងភូមិខ្សាច់ពោយ និងភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលមានប្រវែង៧,៦៦០ម៉ែត្រ និងទទឹង៤ម៉ែត្រ ។

បន្ទាប់ពីធ្វើការត្រួតពិនិត្យស្ថានភាពផ្លូវ២ទីតាំងខាងលើហើយ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានចុះពិនិត្យផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ១,៥១២ ចាប់ពីផ្លូវជាតិលេខ៥៧ ដល់ផ្លូវ Highway ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលទើបតែធ្វើការសាងសង់ មានប្រវែង២,៨៤៥ម៉ែត្រ និងទទឹង៦ម៉ែត្រ ៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014

BATTAMBANG WEATHER

ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ 1, ទល់មុខស្ពានថ្មចាស់បាត់ដំបង

អ៊ីមែល : info@battambang.gov.kh

លេខទូរស័ព្ទ : (+855)53 732 137

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តបាត់ដំបង

កែប្រែចុងក្រោយ : 3 ថ្ងៃមុន