រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ទទួលជួបពិភាក្សាជាមួយលោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា

  • 1.4ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ទទួលជួបពិភាក្សា និងសម្តែងការគួរសមជាមួយ លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួមពីគណៈប្រតិភូអគ្គរាជទូតឥណ្ឌាប្រចាំរាជណាចក្រកម្ពុជា លោកប្រធានមន្ទីរ និងលោកនាយករដ្ឋបាលខេត្តផងដែរ។

ឯកឧត្តម ងួន រតនៈ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្នុងទឹកដីខេត្តបាត់ដំបងនាឱកាសនេះ ។ ឯកឧត្តម បានជម្រាបជូនអំពីសភាពទូទៅ និងស្ថានភាពគ្រោះមហន្តរាយ ដែលកើតឡើងកន្លងមក ដែលធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង ៧ ម៉ឺនគ្រួសារ ដែលកំពុងធ្វើការសង្គ្រោះបឋម និងធ្វើការស្តារឡើងវិញជាបន្តបន្ទាប់ផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែល ឯកឧត្តម ងួន រតនៈ បានលើកឡើងបន្ថែមអំពីការបម្រែបម្រួលអាកាសធាតុ ដែលធ្វើតំបន់មួយចំនួនខ្វះខាតទឹកសម្រាប់ប្រើប្រាស់ផងដែរ ។

លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត្តឱ្យរដ្ឋបាលខេត្តរៀបចំស្នើសុំ ផងដែរ។

សូមជម្រាបជូនដែរថា លោកជំទាវ ក៏បានផ្តល់ជូននៅថ្នាំពេទ្យចំនួនសម្រាប់រដ្ឋបាលខេត្តធ្វើការចាត់ចែងផ្តល់ជូនមណ្ឌលសុខភាពមួយចំនួននៅតាមតំបន់ជនបទផងដែរ៕

អត្ថបទទាក់ទង