លោក តាន់ មីសែល ជាអគ្គនាយកក្រុមហ៊ុន មិសុតា ហ៊្វូដ អ៊ីផត អ៊ិចផត ឯ.ក(Misota Food Import Export Co.,Ltd) បានលើកឡើងថា ការបង្កើតឲ្យមានរោងចក្រកែច្នៃសម្ងួតផ្លែឈើនេះ ឡើង គឺដោយសារក្រុមហ៊ុនពិនិត្យមើលឃើញថា កសិករនៅខេត្តបាត់ដំបង មានការដាំដុះនូវដំណាំឈើហូបផ្លែមានច្រើនប្រភេទ។ ផ្លែឈើទាំងនេះ បាននិងកំពុងតែជួបបញ្ហាប្រឈមដោយសារ តែពុំសូវមានទីផ្សារលក់ដូរ។ មិនតែប៉ុណ្ណោះ វាបានបង្កធ្វើឲ្យមានការប៉ះពាល់ដល់ផ្លែឈើទាំងនោះ ទុំជ្រុះចោលទៀតផង។ លោក បានចាត់ទុកការចំណាយទុន និងបោះទុនវិនិយោគនៅក្នុង ខេត្តបាត់ដំបងគឺ ជាការរួមចំណែកក្នុងការជួយសម្រាលដល់ការលំបាករបស់អាជ្ញាធរខេត្ត និងដើម្បីចូលរួម ក្នុងការជួ យដល់បងប្អូនកសិករ តាមរយៈការផ្តល់នូវកម្លាំង ចិត្តលើកទឹកចិត្តដល់ ពួកគាត់ កុំឲ្យបាក់ទឹកចិត្តពីការបោះបង់ធ្វើចម្ការ និងដើម្បីជួយជំរុញឲ្យពួក គាត់ខិតខំព្យាយាមបន្តក្នុងការដាំដុះដាំដំណាំផ្លែ ឈើហូបផ្លែទាំងនេះឡើងវិញ។ការលើកឡើងជូនប្រតិភូជាភ្ញៀវ បែបនេះ គឺ នៅក្នុងឱកាសដែលឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់និងនេសាទ បានអញ្ជើញបំពេញទស្សនកិច្ចចុះស្វែងយល់ នៅក្នុងរោងចក្រខាងលើនេះ កាលវពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ព្រមទាំងវត្តមា ន របស់ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំ បងទទួលបន្ទុក អមដំណើរជាមួយផងដែរ។
ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថាក្នុងដំ ណើរទស្សនកិច្ចថ្ងៃនេះ គឺជាការលើកទឹកចិត្ត និងផ្តល់ការគាំទ្រដល់ប្រជាកសិករដែលជាអ្នកផ្គត់ផ្គង់នូវផលិតផលដល់រោងចក្រ និងវិស័យឯកជនដែលបង្កើតរោងចក្រកែច្នៃសម្ងួត និងវេចខ្ចប់ផ្លែឈើ នៅ ក្នុងខេត្តបាត់ដំបង។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ក្រសួងគាំទ្រ រវាង សហគមន៍កសិកម្មជាមួយនឹងរោងចក្រ ហើយអ្វីដែលផ្តោតសំខាន់គឺ ក្រសួងចង់ឲ្យភាគីរោងចក្រនិងសហគមន៍ រៀបចំរបត់មួយធ្វើកសិកម្មតាមកិច្ចសន្យារវាងអ្នកផលិតនិងរោងចក្រ ដោយឈរនៅលើការផ្តល់ នូវ ទំនុក ចិត្តគ្នាទៅវិញ ទៅមកនិងជាដៃគូពិតប្រាកដ។ ទាំងនេះ វាគឺពិតជាសមស្របឆ្លើយតប ទៅនឹងការខិតខំរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម ក្នុងការស្វែងរកទីផ្សារជូនកសិករ តាមរយៈនៃការកៀងគរ អ្នកវិនិយោគ និងការជំរុញ ឲ្យវិនិយោទុនបោះទុនក្នុងការដំឡើងរោងចក្រដើម្បីធ្វើការកែ ច្នៃសម្ងួតវេចខ្ចប់ផ្លែឈើហូបផ្លែ រួមទាំងការវេចខ្ចប់នូវបន្លែ ទៅតាមស្ដង់ដារ ដើម្បីនាំចេញទៅក្រៅប្រ ទេស ដែលនេះគឺជាការជម្រុញនិងជួយដល់កសិ ករយើង ផងដែរ។
រោងចក្រកែច្នៃសម្ងួតផ្លែឈើដែលកំពុងតែចាប់ ផ្តើមដំណើរការខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននេះ គឺស្ថិតនៅលើផ្ទៃដីប្រមាណជាង០១ហិកតា ក្នុង ភូមិសាស្ត្រ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង។ លោកអគ្គនាយកក្រុមហ៊ុន មិសុតា ហ៊្វូដ អ៊ីមផត អ៊ិចផត ឯ.ក (Misota Food Import Ex port Co.,Ltd) ក៏បានលើកឡើងបន្តទៀតថា ស្របពេលដែលខេត្តបាត់ដំបង កំពុងមានការរីកចម្រើនខ្លាំង លើវិស័យកសិកម្ម ហើយប្រជាពលរដ្ឋច្រើន គ្រួសារបាននាំគ្នាដាំដំណាំហូបផ្លែជាច្រើនប្រភេទដូចជា៖ស្វាយ តាង៉ែន ខ្នុរ ល្ហុង...។ល។បានធ្វើឲ្យក្រុមហ៊ុនហ៊ានបោះ ទុនប្រមាណខ្ទង់លានដុល្លារ ដើម្បីបង្កើតរោងចក្រកែច្នៃ និងសម្ងួត ផ្លែឈើជា ច្រើនមុខ ដើម្បីធ្វើជាដំណាប់ឬអាចទុកបរិភោគបា នយូរថ្ងៃដើម្បីលក់ចេញទៅកាន់ទីផ្សារក្នុងស្រុក។ មុនឈានទៅ ដល់ការផលិតនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសនៅពេលខាងមុខ លោក តាន់ មីសែល ក៏បានសង្កត់ធ្ងន់ទៀតថា រោងចក្រនេះវាមិនត្រឹមតែជួយកសិករទេ តែវាក៏បានរួមចំណែកជួយដល់ ពលរដ្ឋក្នុងខេត្ត ឲ្យបងប្អនមានការងារធ្វើនៅទីនេះ។ បច្ចុប្បន្ន ខ្សែសង្វាក់ និងការផលិតក្នុងរោងចក្រ បានកែច្នៃផ្លែឈើប្រមាណ ២០តោន ក្នុងមួយថ្ងៃ៕