រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និង នេសាទ ចុះពិនិត្យ និងស្វែងយល់បន្ថែមអំពីគម្រោងនូរីស (Nourish) នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំង តាម រយៈ គម្រោងយូសេដ (USAID)
ឯ.ឧ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា
ប្រម៉ាញ់និងនេសាទ និងជាអនុប្រធានក្រុមប្រឹក្សា
ស្ដារនិងអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ទទួ
លបន្ទុកការងារបច្ចេកទេសសន្តិសុខស្បៀង បាន
ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោរដ្ឋាភិបាល និងប្រជាជនអាមេរិក
តាមរយៈគម្រោង(USAID) ដែលបាននិងកំពុងបន្តជួយគាំទ្រ និងអភិវឌ្ឍន៍ប្រ
ទេសកម្ពុជាកន្លងមក។ក្នុងនោះឯ.ឧ
ក៏បានរំពឹងនិងសង្ឃឹមជឿជាក់ថា៖រដ្ឋាភិបាលអាមេរិកនឹងនៅ តែបន្តជួយឧបត្ថម្ភ
គាំទ្រដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាជាបន្តទៀត។
ការថ្លែងបែបនេះ នៅក្នុងឱកាសដែលឯ.ឧរដ្ឋមន្ត្រីដឹកនាំប្រតិភូក្រសួងនិងអមដំណើរដោយឯ.ឧ
អ៊ុយសុធាវី
អភិបាលរងខេត្ត និងជាតំណាង ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង
តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងមន្ត្រី
ព្រមទាំងមន្ត្រីជំនាញរបស់ក្រសួងនិងមន្ទីរជាច្រើនទៀត
ក្នុងការចុះពិនិត្យមើលសកម្មភាពគម្រោងនូរីស (Nouri sh)
ដែលស្ថិតនៅភូមិពុកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង
កាលពីថ្ងៃទី១៩ ខែមីនា ២០១៩នេះ។
គម្រោងនូរីសនេះគឺផ្តោតសំខាន់ធ្វើឲ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភរបស់ស្រ្តី
និង កុមារតាមរយ:សកម្មភាពជាពហុវិស័យប្រកបដោយប្រ
សិទ្ធភាពនៅក្នុងអំឡងពេល១.០០០ថ្ងៃដំបូង នៃជីវិត ពីស្រ្តីមានគភ៌ រហូតដល់
កុមារមានអាយុ០២ឆ្នាំ។
ហើយគម្រោងនូរីសនេះ
ឯ.ឧរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធដែលបានប្រឹងអស់លទ្ធភាពដើម្បីឲ្យគម្រោងនេះទទួលបានជោគជ័យ
ជាពិសេសក្នុងការលើកកម្ព ស់ ដល់សុខមាលភាព និងអាហារូបត្ថម្ភ
ដល់នារីដែលជាម្តាយ និងកុមារ។សូមបញ្ជាក់ថា គម្រោង
នូរីស គឺមានរយៈពេល០៦ឆ្នាំ(ពីឆ្នាំ២០១៤ រហូត ដល់ឆ្នាំ២០២០) ដោយមានទឹកប្រាក់ឧបត្ថម្ភគាំទ្រសរុបជាង ១៩លានដុល្លារអាមេរិក។
ឯ.ឧ វេង សាខុន ក៏បានថ្លែងសង្កត់ធ្ងន់ទៀតថា៖ ក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច
និងដើម្បីធ្វើឲ្យគម្រោងនេះទទួលបានជោគជ័យបន្ថែមទៀតឯ.ឧ
បានណែនាំនិងជម្រុញឲ្យម្ចាស់គម្រោងគិតគូផ្តល់ការគាំទ្រលើការងារបណ្តុះបណ្តាល។
ជាពិសេសផ្នែកជំនាញដើម្បីជួយប្រែក្លាយពួកគាត់ពីអ្នកផលិ ត
ដើម្បីគ្រាន់តែផ្គត់ផ្គង់ក្នុងគ្រួសារ ឲ្យទៅជាកសិ-ពាណិជ្ជករ សម្រាប់ផលិត
ដើម្បីផ្គត់ផ្គង់ទៅកាន់ទី ផ្សារ ដែលនេះជាប្រភពចំណូលដ៏រឹងមាំ ស្ថិតស្ថេរ
មាននិរន្តរភាព និងធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។
ជាមួយនេះគួរជួយពិនិត្យពិចារ ណា
ទៅលើលទ្ធភាពក្នុងការបង្កើតគម្រោងចិញ្ចឹមគោទឹកដោះ
និងប្រើប្រាស់បច្ចេកវិទ្យាគាំទ្របន្ថែមទៀត ដើម្បីឲ្យការងារកែច្នៃ ឬដាំដុះ
មានលក្ខណៈល្អប្រសើរ ចំណេញពេល កំលាំងពលកម្ម និងធានាបានគុណភាព និងអនាម័យ៕



