នៅរសៀល ថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញទទួលអំណោយពីក្រុមហ៊ុន បាត់ដំបង ខនស៍ស៊ីមេន ខមតេនី លីមីធីត សម្រាប់ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដោយឧបត្ថម្ភអង្ករចំនួន ៥០០ការ៉ុង ស្មើនឹង១០តោន (ដប់តោន) ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីធ្វើការចាត់ចែងរៀបចំចែកអំណោយដលប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងទៅថ្មីៗនេះ។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងតំណាងឲ្យរដ្ឋបាលខេត្តទាំងមូល សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន បាត់ដំបង ខនស៍ស៊ីមេន ខមតេនី លីមីធីត និងបណ្ដាសប្បុរសជនទាំងឡាយ ដែលបានឧបត្ថម្ភជាអង្ករ ជាថវិកា ឬសម្ភារៈប្រើប្រាស់នានា ជូនដល់រដ្ឋបាលខេត្ត ក្នុងការងារមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបង ក្នុងគ្រាដែលកំពុងតែជួបការលំបាកមួយរយៈពេលថ្មីៗនេះ ដែលសបញ្ជាក់ពីការជួយគ្នាទៅវិញទៅមក ៕