រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានប្រគល់ថវិការបស់ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ដល់ប្រជាពលរដ្ឋ ចំនួន ២ គ្រួសារ ក្នុង១គ្រួសារទទួលបានថវិកា ៨០០០ ដុល្លារ

  • 886
  • ដោយ Sotheavy

ព្រឹកថ្ងៃច័ន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅភូមិវត្តខ្វែង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង

ឯកឧត្តម សឿម ប៊ុនរិទ្ធិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានប្រគល់ថវិកាជូនប្រជាពលរដ្ឋចំនួន ២ គ្រួសារ ក្នុង១ គ្រួសារ ទទួលបានថវិកា ៨.០០០ដុល្លារ សរុប ១៦.០០០ដុល្លារ ដែលថ្នូក្នុងការប្រគល់-ទទួលដីមុខវត្ត រួមទាំងដំណាំដាំដុះទាំងអស់ដែលកំពុងរស់នៅ និងអាស្រ័យផលជូនវត្តព្រះនរាយណ៍ខ្វែង (ហៅវត្តខ្វែង) ដើម្បីឲ្យអាជ្ញាធរ គណៈកម្មការវត្ត យកទៅរៀបចំចាត់ចែងប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

នៅក្នុងពិធីនេះក៏មានអញ្ជើញចូលរួមមាន លោកនាយកទីចាត់ការហិរញ្ញវត្ថុ លោកនាយកស្តីទីទីចាត់ការអន្តរវិស័យ លោកអភិបាលរងស្រុសង្កែ លោកមេឃុំវត្តតាមិម លោកចៅអធិការវត្ត និងចាស់ព្រឹទ្ធចារ្យចំណុះជើងវត្ត។

អត្ថបទទាក់ទង