រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង ចូលរួមពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលគ្រួសក្រហមចំនួន ៥ ខ្សែ ក្នុងចំណោមផ្លូវជនបទចំនួន ១៥ ខ្សែ ដែលរងនូវការខូចខាតដោយសារទឹកជំនន់ នៅស្រុកមោឫស្សី ខេត្តបាត់ដំបង

  • 1.0ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃសុក្រ ៥ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោក ឆាយ ម៉ាទីណាល់ អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីស្ថាបនាឡើងវិញនូវកំណាត់ផ្លូវក្រាលគ្រួសក្រហមចំនួន ៥ ខ្សែ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភីវឌ្ឍន៍ជនបទ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភីវឌ្ឍន៍ជនបទ និង ឯកឧត្តម អ៊ុយ រី បានបញ្ជាគ្រឿងចក្របើកការដ្ឋានជួសជុលនិងកែលម្អផ្លូវ ជនបទក្រួសក្រហម ចំនួន៥ខ្សែ ក្នុងខេត្តបាត់ដំបង ដែលជាកំណាត់ផ្លូវអាទិភាព ក្នុងចំណោមផ្លូវជនបទចំនួន១៥ខ្សែ ដែលទទួលរងនូវការខូចខាតដោយសារតែទឹកជំនន់ទឹកភ្លៀងកន្លងមកនៅក្នុងខេត្តបាត់ដំបង ត្រូវបានបើកការដ្ឋានក្នុងការស្ថាបនានិងស្តារឡើងវិញជាបន្ទាន់ដើម្បីឲ្យឆ្លើយតបតាមសំណូមពរ និងជា តម្រូវការចាំបាច៎របស់ប្រជាពលរដ្ឋក្នុង ខេត្តបាត់ដំបង។

សូមជម្រាបជូនថា កំណាត់ផ្លូវក្រួសក្រហម ដែលត្រូវបើកការដ្ឋានស្ថាបនាឡើងវិញនេះ ស្ថិតនៅក្នុង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងមានប្រវែងជាង ១៤ គីឡូម៉ែត្រ គឺជាកំណាត់ផ្លូវដែលតភ្ជាប់ នូវផ្លូវដង្ហើមសេដ្ឋកិច្ចប្រទាក់ក្រឡាពីឃុំមួយទៅឃុំមួយ និងតភ្ជាប់ទៅកាន់ស្រុកដែលមានព្រំប្រទល់ជាប់ និងមានភូមិសាស្ត្រ តភ្ជាប់គ្នាផងដែរ។

គូសបញ្ជាក់ផងដែរថា  ពិធីសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវគ្រួសក្រហមមួយខ្សែនេះ គឺជាបើកការដ្ឋានជានិមិត្តរូបជំនួសផ្លូវក្រួសក្រហមចំនួន៤ខ្សែ នៅកន្លែងផ្សេងទៀតតាមបណ្តាស្រុក ក្នុងខេត្តបាត់ដំបង ដើម្បីធ្វើការស្ដារឡើងវិញជាបន្ទាន់ នូវកំណាត់ផ្លូវទាំងនោះ រួមទាំងសំណង់សិល្បៈការមួយចំនួនទាំង៥ខ្សែដែលជាអាទិភាពជំហានដំបូងនេះ និងកំពុងទទួលរងនូវកាការខូចខាតធ្ងន់ធ្ងរខ្លាំងជាងគេ ហើយក៏តម្រូវការចាំបាច់ជាងគេ៕

អត្ថបទទាក់ទង