រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោកស្រី សុំ ចិន្តា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកបទបង្ហាញស្តីពីគម្រោង ការស្តារជីវភាពសម្រាប់ពលករ និងគ្រួសារ នៅសាលាស្រុកសង្កែ

  • 947
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី សុំ ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបទបង្ហាញស្តីពីស្តីពីគម្រោង ការស្តារជីវភាពសម្រាប់ពលករ និងគ្រួសារ នៅសាលាស្រុកសង្កែ ដែលមានការអញ្ជើញចូលរួមពីលោកស្រីអភិបាលរងស្រុក នាយករដ្ឋបាលស្តីទីស្រុក លោកមេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោកស្រី កែវ ដាណា នាយករងរដ្ឋបាលខេត្ត និងជាប្រធាន បានជម្រាបដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធអំពីគោលបំណាងរបស់គម្រោង ស្តារជីវភាពសម្រាប់ពលករ និងគ្រួសារ ដែលធ្វើការគាំទ្រដល់ជីវភាពប្រចាំថ្ងៃរបស់ពលករ និងក្រុមគ្រួសាររបស់ពួកគេឱ្យមានភាពប្រសើរឡើងតាមរយៈកសិកម្ម តាមរយៈមុខរបរខ្នាចតូច ព្រមទាំងការផ្សព្វផ្សាយដល់អ្នកទទួលផ្ទាល់ និងប្រជាពលរដ្ឋក្នុងឃុំឱ្យយល់ដឹងអំពីបញ្ហា ១៩ ការផ្តល់សេវាសុខភាព និងសេវាផ្សេងៗទៀតផងដែរ ។

សូមជម្រាបជូនថា គម្រោងស្តារជីវភាពសម្រាប់ពលករ និងគ្រួសារ មានការគាំទ្រពីអង្គការ IOM ហើយត្រូវអនុវត្តដោយលេខាធិការគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដែលអនុវត្តក្នុងឃុំគោលដៅចំនួន ២ គឺឃុំវត្តតាមិម និងឃុអន្លង់វិល លើភូមិចំនួន ១២ ភូមិផងដែរ៕

អត្ថបទទាក់ទង