រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកពូជដំណាំបន្លែប្រជាពលរដ្ឋ ៧៥០ គ្រួសា ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

  • 898
  • ដោយ Sotheavy

នៅថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងចែកពូជដំណាំបន្លែដល់ប្រជពលរដ្ឋ ៧៥០ គ្រួសារ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលមានការអញ្ជើញពីឯកឧត្តម តំណាងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុក តំណាងសប្បុរជន ក្រុមហ៊ុន និងអាជ្ញារមូលដ្ឋានជាច្រើនរូបទៀត។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជានិងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត បានផ្តល់ពូជស្រូវកន្លងមកថ្មីៗនេះចំនួន ១០៥០ តោន ស្មើនឹង ១០.៥០០ គ្រួសារផងដែរ។

ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា ចំពោះទិន្នន័យប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់មានប្រមាណជាង ៧ពាន់គ្រួសារ ហើយយើងបានចែកអំណោយដល់គ្រួសារក្រីក្រ គ្រួសាររងគ្រោះដោយសារទឹកជំនន់រហូតទៅដល់ជាង ១០ ម៉ឺន ៥ពាន់គ្រួសារ នេះស្តែងបញ្ជាក់ឱ្យឃើញថាប្រជាពលរដ្ឋខ្មែររបស់យើងចេះស្រលាញ់គ្នា ជាពិសេសអ្នកមានធនធានបានធ្វើការចែករំលែកធនធានផ្ទាល់ខ្លួនរបស់គាត់ដល់អ្នកដែលកំពុងជួបការលំបាកផងដែរ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ងួន រតនៈ ក៏បាមអំពាវនាវដល់ប្រជាពលរដ្ឋបន្តចូលរួមទាំងអស់គ្នាក្នុងការពារខ្លួន ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស និងលាងសម្អាតដៃជាមសាប៊ូ ឬអាកាល់ឱ្យបានញឹកញាប់ ហើយប្រសិនមានសាច់ញាតិមកពីប្រទេសថៃ ត្រូវណែនាំគាត់ឱ្យធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល ១៤ថ្ងៃសិន ដើម្បីជៀសវាងការឆ្លងដោយប្រការណាមួយ ។ ពីព្រោះជំងឺកូវីដ ១៩ នេះកំពុងរាលត្បាតជាសលក ហើយប្រទេសជិតខាងរបស់យើងក៏មានជំងឺនេះផងដែរ។

សូមបញ្ជាក់បន្ថែមថា ដោយសារជំងឺកូវីដ ១៩ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយសារនូវគម្លាតសុវត្ថិភាព និងមិនឱ្យមានការប្រមូលផ្តុំគ្នាច្រើន ពិធីសំណេះសំណាល និងចែកពូជបន្លែជានិមិត្តរូបដល់ប្រជាពលរដ្ឋ ១០០ គ្រួសារ ដោយឡែកគ្រួសារ ៦៥០ គ្រួសារទៀតអាជ្ញាធរស្រុកនឹងបន្តចុះចែកជាក់ស្តែងបន្ថែមទៀតដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕

អត្ថបទទាក់ទង