រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងសាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានាក្នុងវត្តវេឡុវនារាម ហៅវត្តបវេល ស្ថិតនៅភូមិបវេល២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង

  • 2.7ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងសាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានាក្នុងវត្តវេឡុវនារាម ហៅវត្តបវេល ស្ថិតនៅភូមិបវេល២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

បានអញ្ជើញជាកិត្តិយស ក្នុងពិធីនេះ មានវត្តមាន ឯកឧត្តម ក្រុមការងារ ឯកឧត្តម អភិបាលរងខេត្ត មន្ត្រីរាជការ រដ្ឋបាលមូលដ្ឋាន កម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។

មានប្រសាសន៍ សំណេះសំណាលជាមួយពុទ្ធបរិស័ទ នាឱកាសនោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត , និង ឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានថ្លែងអំណរព្រះគុណ និងអរគុណ ដល់ព្រះគុណម្ចាស់គ្រប់ព្រះអង្គ, ឯកឧត្តម លោកជំទាវ លោកលោកស្រី និងពុទ្ធបរិស័ទ ទាំងក្នុងនិងក្រៅប្រទេស ដែលបានជួយឧបត្ថម្ភ គាំទ្រទាំងផ្នែក ថវិកា ស្មារតី សម្ភារៈ ប្រកបដោយសទ្ធាជ្រះថ្លា ចាប់មគ្គផល បំពេញកុសល ក៏សាងជាសម្បត្តិ តម្កល់ទុកក្នុងវិស័យ ព្រះពុទ្ធសាសនា ជាឧត្តមប្រយោជន៍ សម្រាប់ ព្រះសង្ឃ បានសិក្សារៀនសូត្រធម៌វិន័យ ,និងពុទ្ធបរិស័ទ បានបំពេញកិច្ចប្រារព្ធពិធីបុណ្យទាន គោរពបូជា ជាទីសក្ការៈ ដែល សរុប ចំណាយក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន ១៧៣,៦៧៨.៨៣ ដុល្លា ។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ថែរក្សា នូវសុខភាព មានការប្រុងប្រយ័ត្ន ចំពោះភាពរាំងស្ងួត ហួតហែង កំដៅកើនឡើង ,ការបរិភោគចំណីអាហារ ,ទឹក និងការប្រុងប្រយ័ត្នខ្ពស់ ចំពោះ ភ្លើងផ្សែង ក៏ដូចជាខ្យល់កន្រ្តាក់ , ផ្គររន្ទះ ជាដើម ។ ព្រមទាំងរដ្ឋបាលគ្រប់ថ្នាក់ សមត្ថកិច្ច មូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ មានវិធានការ ជួយដល់ប្រជាពលរដ្ឋ នៅពេលមានករណីកើតឡើង និងផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹង អំពីការការបង្ការ ទប់ស្កាត់ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុ ចំពោះ សភាពការណ៍ និង បញ្ហាប្រឈមចំពោះមុខ ។

អត្ថបទទាក់ទង