នៅព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋានគារប្រេងស៊ីដង់ ក្រុងបាត់ដំបង ខេត្តបាត់ដំបងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីនៃការចុះបញ្ជីការសមាជិក ប.ស.ស និងនីតិវិធីនៃការផ្តល់អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរសម្រាប់សមាជិក ប .ស.ស ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ។
ប្រជុំផ្សព្វផ្សាយនេះមានអញ្ជើញចូលរួម លោកអភិបាល អភិបាលរង ក្រុង ស្រុក និងមន្ទីរ អង្គភាព ក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។