រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ថ្លែងអំណរគុណដល់កងកម្លាំងគ្រប់ប្រភេទក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ក្នុងខេត្តបាត់ដំបង

  • 918
  • ដោយ Sotheavy

នៅថ្ងៃទី៣១ ខែវិច្ឆកា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ចូលរួមពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ដួង ដារា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចអគ្គមហសេនាបតីតេជោ ជូនដល់គ្រួសាររងគ្រោះទឹកជំនន់ នៅស្រុកសំឡូត ខេត្តបាត់ដំបង ចំនួន ១០០០ គ្រួសារ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ គណៈប្រតិភូមអមដំណើរ អស់លោក លោកស្រី អាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

ក្នុងឱកាសពិធីសំណេះសំណាលសួរសុខទុក្ខនេះដែរ ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណយ៉ាងជ្រៅចំពោះកងកម្លាំងទាំងបីប្រភេទ ដែលខិតខំជួយសង្គ្រោះប្រជាពលរដ្ឋមកនៅទីទួលមានសុវត្ថិភាពបានទាន់ពេលវេលាក្រោមការយកចិត្តទុក្ខដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់មធ្យាបាយ សម្ភារៈ និងស្បៀងអាហារសម្រាប់ដោះស្រាយជីវភាពមួយរយៈ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋយើង ដែលជួបគ្រោះទឹកជំនន់ផងដែរ។

គូសបញ្ជាក់ផងដែរថា អំណោយបានចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលនោះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ ហើយក្នុងមួយគ្រួសារទទួល អង្ករ មី ត្រីខ ទឹកសុទ្ធ និងថវិកា ៥ម៉ឺនរៀលផងដែរ៕

អត្ថបទទាក់ទង