រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ចែកអំណោយដល់មន្ត្រីកិច្ចសន្យាផ្នែកអនាម័យ ចំនួន ៥៥ នាក់

  • 978
  • ដោយ Sotheavy

ល្ងាចថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដោយមើលឃើញពីជីវភាពខ្វះខាតរបស់បងប្អូនដែលជាមន្ត្រីជាប៉កិច្ចសន្យាក្របខណ្ឌសាលាខេត្តបាត់ដំបង ហើយកំពុងតែបម្រើការងារជាកម្មករបោសសម្អាតអនាម័យ និងថែទាំនៅតាមទីសួនសាធារណៈ ចំនួន៥៥នាក់ ត្រូវបាន ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចែកអង្ករក្នុងម្នាក់ៗទទួល បានចំនួន២៥គ.ក្រ នៅក្នុងបរិវេណសាលាខេត្តបាត់ដំបង។ នៅក្នុងពិធីនេះ ឯកឧត្តម បានសម្តែង ក្តីអាណិតអាសូរដល់បងប្អូនជាកម្មករទាំងអស់ថា ដោយមើលឃើញពីការលំបាករបស់បងប្អូន និងជាពីសេសពីសុខទុក្ខនិងជីវភាពប្រចាំថ្ងៃរបស់បងប្អូនផងនោះ រដ្ឋបាលខេត្តបាត់ដំបង បានរិះរកនូវលទ្ធភាពក្នុងការជួយដោះស្រាយ ដើម្បីសម្រាលដល់ការលំបាករបស់បងប្អូន។ នៅថ្ងៃនេះក្នុងនាមរដ្ឋបាលខេត្ត បានដោះស្រាយនូវអង្ករ ចែកជូនកំដរដៃ និងជួយសម្រូលជីវភាពបងប្អូនបានមួយគ្រាៗផងដែរ។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានបន្តទៀតថា ក្នុងនាមឯកឧត្តមផ្ទាល់ និងក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង សូមសម្តែងការកោតសរសើរ ពីការខិតខំបំពេញការងារចំពោះមុខកន្លងមក ហើយក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខនេះ សូមបងប្អូនកម្មករទាំងអស់ទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឹនយូរ និងកម្លាំងមាំមួនសមប្រកបដោយពុទ្ធពរ ៤ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឡើយ៕

វីឌីអូរ៖

អត្ថបទទាក់ទង