រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ប៊ុត​ គឹមស៊ាន អញ្ជើញសម្ពោធអគារសិក្សា ១ ខ្នង ជាអំណោយរបស់សប្បុរជនតាមរយៈអង្គការសម្រេចសុបិន្តកុមារកម្ពុជា

  • 1.2ពាន់
  • ដោយ Sotheavy

អគារសិក្សាថ្មី១ខ្នងស្មើ៥បន្ទប់បំពាក់ដោយគ្រឿងសង្ហារឹមនៅសាលាបឋមសិក្សាស្លក្រាម​ឃុំវត្តតាមិម​ស្រុកសង្កែ​ខេត្តបាត់ដំបង​ដែលជាអំណោយរបស់សប្បុរជនតាមរយៈអង្គការសម្រេចសុបិន្តកុមារកម្ពុជា​បានដាក់សម្ភោធអោយដំណើរការនារសៀលថ្ងៃព្រហស្បតិ៍ ៩ កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អភិបាលខេត្ត​តំណាងឯកឧត្តម​ងួន​រតនៈ​អភិបាលខេត្ត​នៃគណៈអភិបាល​ខេត្តបាត់ដំបង ថ្លែងក្នុងឱកាសនោះឯកឧត្តមអភិបាលរងក្នុងនាមរដ្ឋបាលខេត្ត​បានបញ្ជាក់​ថា​វិស័យ​អប់រំ​ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតព្រោះប្រទេសដែលមានការអភិវឌ្ឍន៍លុះត្រាតែវិស័័យអប់រំនិងបណ្តុះបណ្តាលនូវធនធានមនុស្ស មានចំណេះដឹង​មានជំនាញ់ច្បាស់លាស់។​នៅក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលបានខិតខំលើកស្ទួយសម្ថភាពធនធានមនុស្សឲ្យមានមុខជំនាញ់បច្ចេកទេសនិងវិទ្យាសាស្រ្តខ្ពង់ខ្ពស់ដែលអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងតម្រូវការទីផ្សារពលកម្ម មានស្មារតីសហគ្រិនភាពនិងគណនិតច្នៃប្រឌិតខ្ពស់​មានស្មារតីទទួលខុសត្រូវ មានវិន័យសីលធម៌ គុណធម៌មានមនសិការការងារ​អត្តចរិកស្លូតត្រង់ដើម្បីលើកស្ទួយការអភិវឌ្ឍប្រទេសជាតិ។​
ក្នុងនាមរដ្ឋបាលខេត្ត​បាត់ដំបង​ឯកឧត្តម​បានថ្លែងអំណរគុណនិងកោតសសើរយ៉ាងជ្រាលជ្រៅចំពោះសប្បុរជននិងអង្គការសម្រេចសុបិន្តកុមារកម្ពុជាដែលបានឧបត្ថម្ភគាំទ្រទាំងថវិកា​កម្លាំងកម្លាំងកាយចិត្តក្នុងការចូលរួមចំណែកស្តារនិងអភិវឌ្ឍវិស័យអប់រំខេត្តបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង​នឹងសង្ឃឹមថារអង្គការនៅតែបន្តជួយគាំទ្រការកសាងអគារសិក្សាដែលកំពុងខ្វះខាតនេះបន្តទៀតក្នុងខេត្តបាត់ដំបង។​
ឯកឧត្តមបណ្ឌិត​បានបំពាក់ជាមួយគ្រឿង​ឥស្សរិយយស មេដៃ និងបណ្ណ័សសើរដល់សប្បុរជន និងបាននាំយកថវិការរបស់រដ្ឋបាលខេត្តចំនួន១លានរៀនសម្រាប់ឧបត្ថម្ភកម្មវិធីនេះផងដែរ។

អត្ថបទទាក់ទង