ថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី២ អធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តចំនួន ១៥ រូប និងវត្តមានចូលរួមពី ឯកឧត្អតម ងួន រតន: ភិបាលខេត្តបាត់ដំបង លោក លោកស្រីអភិបាលរងខេត្ត ៣រូ ព្រមទាំងមានចូលរួមស្តាប់ពីលោក លោកស្រី ប្រធាន អនុប្រធាន នៃមន្ទីរ អង្គភាពស្ថាប័ន នានាក្នុងខេត្តបាត់ដំបង ។
នៅក្នុងកិច្ចប្រជុំនេះដែលបញ្ហាប្រឈមមួយចំនួនបានទាមទារ រដ្ឋបាលខេត្ត មន្ទីរវិស័យ អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចរួមគ្នាដោះស្រាយ ទប់ស្កាត់ និង មានវិធានការប្រកបដោយប្រសិទ្ធភាព បំផុតលើករណីគ្រឿងញៀន បញ្ហាហឹង្សាក្នុងគ្រួសារ និង រំលោភលើដីចំណីផ្លូវ គឺស្ថិតនៅជាបញ្ហាចម្បង ដែលក្រុមប្រឹក្សាខេត្តបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៨របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានសម្តែងនូវមោទនភាពនិងកោតសរសើរ ដល់ថ្នាក់ដឹកនាំគណៈអភិបាលខេត្ត និងមន្ទីរវិស័យទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តការងារ សម្រេចបានលទ្ធផល គួរជាទីមោទនៈ ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានសំណូមពរដល់សមត្ថកិច្ចបន្តតាមដានស្រាវជ្រាវ ក្រុមជួញដូរគ្រឿងញៀន ដែលក្រុមទាំងអស់នេះបាន បំផ្លាញធនធានមនុស្សនៅកម្ពុជា ។ អ្នកប្រើប្រាស់គ្រឿងញៀនមួយចំនួនក្លាយទៅជាជនដែលហ៊ានប្រព្រឹត្តអំពើយង់ឃ្នង ដែលផ្ទុយទៅនឹងច្បាប់រដ្ឋ ។ ឯកឧត្តមបន្តពង្រឹងកិច្ចទំនាក់ទំនងរវាងក្រុមប្រឹក្សាខេត្តជាមួយក្រុមប្រឹក្សានានាបានផុលផុសថែមទៀត គឺជាការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ឱ្យគ្នាទៅវិញទៅមកផងដែរ ។ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកនេះ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា ខេត្តបានពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើក៥៧ ស្តាប់របាយការណ៍ សកម្មភាពការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ ស្រ្តីនិងកុមារខេត្តប្រចាំខែកុម្ភៈ ពិនិត្យនិងអនុម័តលើរបាយការណ៍លទ្ធផលការងារ របស់រដ្ឋបាលខេត្តឆ្នាំ២០១៨និងទិសដៅឆ្នាំ២០១៩ ពិនិត្យនិងអនុមត័លើរបាយការណ៍របស់រដ្ឋបាលខេត្តប្រចាំខែកុម្ភៈ ។ ចំពោះផ្លូវគ្រោងក្នុងតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីជាលក្ខណជាប្រពន្ធ័ នៅភូមិកំពុងក្របី សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ត្រូវបានក្រុមប្រឹក្សាខេត្តសម្រេចលើទៅក្នុងកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាលើកក្រោយទៀត ។
កិច្ចប្រជុំសាមញ្ញលើកទី៥៨ បានពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈលើកិច្ចប្រជុំ ទៅតាមប្រធានបទ ដែលបានព្រាងទុក ។