រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំតាមដាន និងវាយតម្លៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្នុងបរិបទកូវីដ ១៩ នៅសាលាខេត្តបាតដំបង

  • 809
  • ដោយ Sotheavy

នៅថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម លោក សុង តុងហាប់ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងលោក យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត កិច្ចប្រជុំតាមដាន និងវាយតម្លៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅសាលាខេត្តបាតដំបង ដែលមានការអញ្ជើញចូលរួមពី លោក ប្រធានមន្ទីរទេសចរណ៍ខេត្យ គណៈប្រតិភូក្រសួង លោកប្រធាន មន្ទីរ អង្គភាពព័ន្ធនានាជុំវិញខេត្តផងដែរ ។

លោក យឹម សៀប អភិបាលរងខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងនាមរដ្ឋបាលខេត្តខេត្ត តែងបានណែនាំដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវសារាចរណែនាំលេខ០០៤ សរណន ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រូវចុះផ្សព្វផ្សាយណែនាំជាប្រចាំដល់គ្រប់មូលដ្ឋាន អាជីវកម្មទេសចរណ៍ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍។

ក្នុងនោះលោកបានរំលឹកថា វិធានសុវត្ថិភាពទេសចរណ៍ត្រូវបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ច និងជាលក្ខខណ្ឌបន្ថែមក្នុងការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍តាមប្រភេទអាជី វកម្មទេសចរណ៍នីមួយៗ។

ឯកឧត្តម សុង តុងហាប់ បានបញ្ជាក់ថា គ្រប់ទីកន្លែងដែលមានភ្ញៀវចេញចូល ត្រូវតែណែណាំឱ្យម្ចាស់ទីតាំងទាំងនោះ អនុវត្តឱ្យបានតាមវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ ខណៈរាជរដ្ឋាភិបាលបានលើកលែងថ្លៃបង់អាជ្ញាបណ្ណទេសចរណ៍១ឆ្នាំ ក្នុងឆ្នាំ២០២១ ជាការលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មទេសចរណ៍។

ឯកឧត្តម រដ្ឋលេខាធិការ បានបន្តថា នៅក្នុងខេត្តបាត់ដំបង ម្ចាស់ភោជនីយដ្ឋាន អារហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ រមណីយដ្ឋាន សេវាទេសចរណ៍ប្រមាណ៥៥ (ក្នុងនោះមានសហគមន៍ទេសចរណ៍មានចំនួន៣) ដែលបានទទួលឡាប៊ែល វិធានសុវត្ថិភាពទេសចរណ៍ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ចំនួនធំ។

ឯកឧត្តមបានបញ្ជាក់ថា ឡាប៊ែល វិធានសុវត្ថិភាពទេសចរណ៍ត្រូវបានរៀបចំឡើង ដើម្បីបញ្ជាក់អំពីការអនុវត្តរបស់ប្រតិបត្តិការទេសចរណ៍ ឆ្លើយតបទៅនឹងវិធានសុវត្ថិភាពទេសចរណ៍ក្នុងបរិបទកូវីដ-១៩ ដែលក្រសួង បានប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងនោះរួមមាន៖ សេវាកម្មស្នាក់នៅ ទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍សេវាកម្មដឹកជញ្ជូនផ្លូវទឹក សេវាកម្មដឹកជញ្ជូនផ្លូវគោក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍។

សូមរំលឹកថា ការទទួលបាននូវឡាប៊ែលវិធានសុវត្ថិភាពទេសចរណ៍នៅពេលនេះ គឺដើម្បីបញ្ជាក់អំពីការអនុវត្តរបស់ប្រតិបត្តិករទេសចរ
ណ៍ ឆ្លើយតបនឹងលក្ខខណ្ឌរបស់ក្រសួងទេសចរណ៍ ដែលបានកំណត់នៅក្នុងវិធានសុវត្ថិភាពទេសចរណ៍ហើយនិងបន្តអនុវត្តឱ្យបាន
១០០ភាគរយ នៅខែធ្នូ ឆ្នាំ២០២០ ខាងនេះផងដែរ៕

អត្ថបទទាក់ទង