រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានប្រាប់ដល់និស្សិតនៃសាកលវិទ្យាល័យន័រតុន ពីផែនការមេនិងគោលការគ្រឹះជាក់លាក់ចក្ខុវិស័យផែនការគោលនៃសសរស្តម្ភទាំង៥ក្នុងការកសា ងនិងអភិវឌ្ឍខេត្តខ្លួន

  • 1.7ពាន់
  • ដោយ Sotheavy

ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រាប់ដល់ក្មួយៗជានិស្សិតនៃសាកលវិទ្យាល័យន័រតុន  មកពីរាជធានីភ្នំពេញជាង៣០០នាក់ថាៈរដ្ឋបាលខេត្តបាត់ដំបងបានរៀបចំ និងកំណត់ដាក់ចេញនូវទស្សនវិស័យផែនការ មេ និងគោលការគ្រឹះដ៏ជាក់លាក់ ដោយផ្តោតលើគោលការគ្រឹះ នៃសសរស្តម្ភទាំង៥របស់ខ្លួន ដើម្បីដឹកនាំក្នុងការអភិ វឌ្ឍខេត្ត។

       ការថ្លែងបែបនេះ ធ្វើឡើងក្នុងខណៈពេលដែល ឯ.ឧអភិបាលខេត្តបាត់ដំបង បានផ្តល់ឱកាសនិងអនុញ្ញាតិឲ្យនិស្សិតនៃសាកលវិទ្យាល័យន័រតុន ចូលជួបសម្តែងការគួរសមនិងជួបសំណេះសំណាល កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះ ដឹកនាំដោយលោកស្រីបណ្ឌិត សូ ខឹមធារី ប្រធានកិត្តិយសស្ថាបត្យកម្មនិងនគរូបនីយវិទ្យានៃសាកវិទ្យាល័យន័រតុន នៅក្នុងដំណើរមមកបំពេញនូវទស្សន កិច្ចសិក្សាដើម្បីស្វែងយល់ពីទឹកដីប្រវត្តិសាស្ត្ររបស់ខេត្តដែលមានចំណាស់និងបុរាណជាងគេ និងសិក្សាពីសក្តានុពលសេដ្ឋកិច្ចក្នុងការអភិវឌ្ឍន៍ខេត្តបាត់ដំបង ទៅថ្ងៃអនា គត និងដើម្បីមកបំពេញនូវ"និក្ខេបបទក្នុងការធ្វើសរណា" បញ្ចប់ការសិក្សា របស់ខ្លួន។ ព្រមទាំងវត្តមាន ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង និងមន្ត្រីសំខាន់ៗសា លាខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

      ឯ.ឧអភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ទៀតថា៖ ដើម្បីឆ្លើយតបទៅនឹងការដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយនិងផែនការយុទ្ធសាស្ត្រយូរអង្វែងដើម្បីធ្វើកាអភិវឌ្ឍន៍ខេត្តសម្រាប់ទៅថ្ងៃអនាគត។ រដ្ឋបាលខេត្តបាត់ដំបង បានកំណត់ដាក់ចេញនូវទស្សនចក្ខុវិស័យផែនការមេជាក់លាក់របស់ខ្លួន ក្នុងការដឹកនាំនិងធ្វើការអកិវឌ្ឍខេត្តនេះ ដោយផ្តោតលើផែនការគោលនៃ សសរស្តម្ភទាំង៥របស់ខ្លួនដើម្បីអភិវឌ្ឍន៍ខេត្ត។ ក្នុងនោះ ឯ.ឧអភិបាលខេត្តបានសង្កត់ធ្ងន់ដោយរំលេចនូវចំណុចគន្លឹះសំខាន់ៗមួយចំនួន ដើម្បីជាជំ នួយស្មារតីនិងចំណេះដឹងបន្ថែមដល់ក្មួយៗជានិស្សិត ក្នុងនោះ៖ទី១. គឺការជម្រុញវិស័យកសិកម្ម ទាំងបរិមាណនិង គុណភាព ជាពិសេសការជម្រុញការធ្វើពិពិធកម្មកសិកម្ម។ទី២.ធ្វើឲ្យចំណូលនិងតម្លៃកសិផលមានតម្លៃ តាមរយៈនៃការវេចខ្ចប់និងការកែច្នៃដើម្បីនាំចេញទៅកាន់ទីផ្សារ។ទី៣ .ការថែរក្សានូវធនធានធម្មជាតិ និងបរិស្ថាន។ទី៤. ពង្រឹងនិងបង្កើននូវវិស័យទេសចរណ៍។ទី៥.គឺធនធានមនុស្ស។

       ឯ.ឧ ងួន រតនៈ ក៏បានថ្លែងបន្តទៀតថា៖ ដោយផ្អែកលើរចនាសម្ព័ន្ធសេដ្ឋកិច្ចនៃគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល គឺវានៅតែមានតម្លៃពីស្ថាន ភាពបច្ចុប្បន្នរបស់កម្ពុជាទាំងនយោបាយ និងសេដ្ឋកិច្ចសង្គម។ ក្នុងនោះគឺ៖ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពសណ្តាប់ធ្នាប់សាធារណៈរឹងមាំ ដើម្បីជាឱកាសសម្រាប់ទា ក់ទាញវិនិយោគទុនក៏ដូចជាទុកឱកាសឲ្យការធ្វើដំណើរទៅមុខនៃសេដ្ឋកិច្ចកម្ពុជាយើង។ ឯ.ឧ អភិបាលខេត្តបាត់ដំបង ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ដោយផ្តោតសំខាន់លើវិស័យកសិកម្មនូវក្នុងការអភិវឌ្ឍខេត្ត ក្នុងនោះគម្រោងធំៗដែលខេត្តបាត់ដំបង បានអនុវត្តរួច មាន៖ -ទំនប់ពហុ បំណងសេក នៅក្នុងស្រុករតនមណ្ឌល។ -ទំនប់ស្ទាក់ទឹក "កង្ហត" ក្នុងស្រុកបាណន់។ -ទំនប់អាងបាសាក់ ក្នុងស្រុករុក្ខគីរី។ នឹងកំពុងតែបន្តអនុវត្ត រួមមាន៖-គម្រោងទំនប់ទឹកសាលាអន ក្នុងស្រុកឯកភ្នំ និង ទីប្រជុំជនក្រុងបាត់ដំបង។ និងគម្រោងអាង"ទំនប់ដូនទ្រី"ក្នុងស្រុកមោងឫស្សី។ ហើ យក្នុងនោះ រដ្ឋបាលខេត្តបាត់ដំបង ក៏មានគម្រោងក្នុងការ គ្រប់គ្រងនូវកាកសំណល់រឹង រាវ ដែលជាគម្រោងរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អនិងជួយរំដោះទឹកចេញពីទីក្រុងបាត់ដំបងដែលបាននិងកំពុងតែដំណើរការអនុវត្ត៕

អត្ថបទទាក់ទង