នៅថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំដល់គ្រប់បណ្ដាអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធនានាចំណុះក្រសួង រដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋានគរបាល រាជធានី-ខេត្ត មានដូចខាងក្រោម៖
ទី១-ត្រូវយកចិត្តទុកដាក់តាមដាន និងធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានល្អតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។
ទី២-ត្រូវធ្វើការដោះស្រាយហើយ ដោះស្រាយទៀត រហូតទទួលបានលទ្ធផលដល់ចប់ឲ្យបានត្រឹមត្រូវប្រកបដោយតម្លាភាព និងយុត្តិធម៌។
និងទី៣-ត្រូវធ្វើរបាយការណ៍អំពីលទ្ធផលនៃការដោះស្រាយជូនមកក្រសួងមហាផ្ទៃវិញ ដើម្បីក្រសួងមានវិធានការបន្ដ៕