រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ក្រុមហ៊ុន Swelab បានចូលរួមឧបត្ថម្ភសម្ភារៈ និងឧបករណ៍មួយចំនួន ដល់រដ្ឋបាលខេត្តបាត់ដំបង

  • 663
  • ដោយ Sotheavy

នៅព្រឹក ថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទៅស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន Swelab បានចូលរួមឧបត្ថម្ភសម្ភារៈ និងឧបករណ៍មួយចំនួន តាមរយៈឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដល់រដ្ឋបាលខេត្តបាត់ដំបង និងសម្រាប់ប្រើប្រាស់ ដោយក្នុងនោះរួមមានម៉ាស៊ីនវាស់កម្រិតជាតិស្ករក្នុងឈាមចំនួន២០គ្រឿង ម៉ាស៊ីនបាញ់កំដៅចំនួន១៥គ្រឿង និងទឹកថ្នាំបាញ់សម្លាប់មេរោគចំនួន១៥លីត្រ ។ បន្ថែមពីនោះក្រុមហ៊ុនក៏មានការផ្តល់ជូនការបញ្ចុះតម្លៃ៤០%សម្រាប់មន្រ្តីរាជការ ក្នុងខេត្តបាត់ដំបង រាល់ការទៅពិនិត្យសុខភាពរហូតដល់ដំណាច់ឆ្នាំ ។

រដ្ឋបាលខេត្តបាត់ដំបង ក៏សូមថ្លែងអំណរគុណដល់ ក្រុមហ៊ុន Swelab ក៏ដូចជាបណ្ដាក្រុមហ៊ុនផ្សេងៗ ព្រមទាំងសប្បុរសជនទាំងអស់ដែលតែងតែចូលរួម បរិច្ចាគទាំងសម្ភារៈ និងថវិកាក្នុងការចូលរួម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺវីរុសកូវីដ-១៩ និងដើម្បីប្រើប្រាស់នៅក្នុងរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងនៅតាមសាលារៀនផ្សេងៗក្នុងខេត្ត ជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋបាលខេត្ត បាត់ដំបង ៕

អត្ថបទទាក់ទង