រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងគណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះសិក្សាវាយតម្លៃផលប៉ះពាល់ការខូចខាតសំណង់បណ្តាលមកពីអគ្គីភ័យឆាប់ឆេះផ្សារធំបាត់ដំបង

  • 1.1ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងគណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះសិក្សាវាយតម្លៃផលប៉ះពាល់ការខូចខាតសំណង់បណ្តាលមកពីអគ្គីភ័យឆាប់ឆេះផ្សារធំបាត់ដំបងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ដើម្បីធ្វើការជួសជុលកែលម្អឡើងវិញតាមរចនាបថដើម។

ក្រោយពីមានអគ្គិភ័យឆាបឆេះ បណ្ដាលឱ្យតូបចំនួន ៣២តូប ក្នុងចំណោម ៥៥១តូប ខូចខាតទាំង ស្រុងនោះ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃខេត្តបាត់ដំបងទាំងអស់ បានខិតខំរៀបចំកន្លែងលក់ដូ ក៏ដូចជាសណ្តាប់ធ្នាប់ ការធ្វើអនាម័យ និងលាងសម្អាត ជួសជុលឡើងវិញ ដើម្បីជាដំណោះស្រាយ ជូនអុំ ពូមីង បងប្អូន ដែលជាអាជីវកររងគ្រោះ ឆាប់បានប្រកបរបររបស់ខ្លួនឡើងវិញ ។

សូមបញ្ជាក់ថា ផ្សារណាត់ ឬផ្សារធំបាត់ដំបង នៃខេត្តបាត់ដំបងនេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៣៦ ក្នុងរជ្ជកាលហ្លួងស៊ីសុវត្ថិមុនីវង្ស។ ក្រៅតែពីជាតំបន់ពាណិជ្ជកម្មមួយដ៏សំខាន់ផ្សារណាត់ ក៏ត្រូវបានគេ ចាត់ទុកថា ជាសំណង់បេតិកភណ្ឌ ដ៏មានតម្លៃមួយនៃខេត្តបាត់ដំបងផងដែរ ៕

អត្ថបទទាក់ទង