រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមលើកទី៣ នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មវិធីជាតិកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាលខេត្ត

  • 1.1ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត  អញ្ជើញចូលរួមលើកទី៣ នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មវិធីជាតិកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាលខេត្ត  តាមរយៈប្រព័ន្ធបញ្ជូនរូបភាព (Video Conterence) ដែលដឹកនាំដោយ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការ គ.ជ.អ.ប ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សាគម្រោង លោក អភិបាលរងខេត្ត លោកអភិបាល អភិបាលរង ក្រុង ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំនេះធ្វើក្នុងគោលបំណង ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានធ្វើការជ្រើសរើសការផ្ទេរមុខងារ ផ្តល់សេវាសង្គម និងសេវារដ្ឋបាល ឱ្យកាន់តែងាយស្រួល និងមានភាពប្រសើរឡើង តាមរយៈការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋផងដែរ។

នៅក្នុងបង្ហាញស្តីការអនុវត្តសកម្មភាពរប់កម្មវិធី DAR  ដែលទាមទារឱ្យមានការគាំទ្រពីក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំប្រមូលឯកសារ និងការផលិតវីដេអូរូបភាព ស្តីមេរៀនបទពិសោធន៍ និងឧទាហរណ៍ជាក់ស្តែងមួយចំនួននៃការអនវត្ត ដើម្បីធ្វើការវាយតម្លៃ និងធ្វើការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលផងដែរ៕

អត្ថបទទាក់ទង